ភ្ញៀវប្រចាំថ្ងៃ

លោក វ៉ន ប៊ុនស៊ីម​៖ ​វិស័យ​ភាពយន្តខ្មែរ​កាន់​តែ​រីកចំ​រើ​ន​ តែ​កម្ពុជា​នៅ​តែខ្វះ​អ្នក​តែង​និពន្ធ​ដែល​ល្អ​

សំឡេង ១០:២៨
លោក វ៉ន ប៊ុនស៊ីម ផលិតករ​ខ្សែ​ភាពយន្ត​នៃ​ផលិតកម្ម​មេ​ហ្គា​ហ្វីម ​
លោក វ៉ន ប៊ុនស៊ីម ផលិតករ​ខ្សែ​ភាពយន្ត​នៃ​ផលិតកម្ម​មេ​ហ្គា​ហ្វីម ​ RFI-សំណព្វ

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ គឺ​លោក វ៉ន ប៊ុន​ស៊ីម ផលិតករ​ខ្សែភាពយន្ត​នៃ​ផលិតកម្ម​មេ​ហ្គា​ហ្វីម (Mega Film) និង​ជា​សាស្ត្រាចារ្យ​សកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​សិល្បៈ​សំដែង​និង​តុបតែង​ឆាក។លោក វ៉ន ប៊ុន​ស៊ីម ដែល​ទើបតែ​ហក់​ចូលទៅក្នុង​វិស័យ​ខ្សែភាពយន្ត តាមរយៈ​ការផលិត​ជា​ខ្សែភាពយន្ត​ខ្មែរ​ជា​លើក​ទី១ គឺ​រឿង “កំណប់​ឳ​ខ្ញុំ” ។ រឿង “កំណប់​ឳ​ខ្ញុំ” ដែលជា​ខ្សែភាពយន្ត​បែប មនោសញ្ចេតនា កំប្លែង និង​លាយឡំ​ដោយ​ឈុត​ឆាក​វាយតប់​នេះ នឹង​សម្ពោធ​ដាក់អោយ​ចាក់​បញ្ចាំង​នៅតាម​រោងកុន​នានា​ចាប់ពី​ថ្ងៃទី២២មិនា​ខាងមុខនេះ។ បើតាម លោក វ៉ន ប៊ុន​ស៊ីម បច្ចុប្បន្ន​វិស័យ​ខ្សែភាពយន្ត​ខ្មែរ មានការ​រីកចំរើន​ច្រើន តែ​វិស័យនេះ​ក៍​កំពុង​ប្រឈម​នឹង​ការខ្វះខាត​អ្នកនិពន្ធ​ដែល​ល្អ​ផងដែរ ខណៈ​បញ្ហា​បច្ចេកទេស​លែង​ចោទ​ជា​បញ្ហា៕

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI