ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ភាគ​ច្រើន​​បង្ហាញ​​នូវ​​ការ​​ចង់​ឃើញ​​សកម្មភាព​​មេដឹកនាំ​​ប្រឆាំង​​គ្នា​​ចេះ​​ធ្វើ​ការ​​ជា​មួយ​គ្នា

សំឡេង ១១:០៧
លោក ហ៊ុន សែន និង​ លោក សម រង្ស៊ី នៅវេទិកា​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ថ្ងៃទី​១៣មេសា២០១៥។​
លោក ហ៊ុន សែន និង​ លោក សម រង្ស៊ី នៅវេទិកា​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ថ្ងៃទី​១៣មេសា២០១៥។​ RFI@UYFC

ការ​បង្ហាញ​វត្តមាន​រួមគ្នា​រវាង​មេដឹកនាំ​នយោបាយ​ដែល​មាន​វិវាទ​នឹង​គ្នា​រាប់​ទសវត្ស គឺ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គ​រសង្ក្រាន្ត​កាល​ពី​ថ្ងៃទី​១៤​មេសា នៅ​ខេត្ត​សៀមរាប​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មើល​ឃើញ​ពី​ចំណុច​សុទិដ្ឋិនិយម​នៃ​អនាគត​ប្រទេស​កម្ពុជា និង​ចំណុច​រិះ​គន់​មួយ​ចំនួន​ដែល​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ ការ​បង្ហាញ​រូបភាព និង​សកម្មភាព​រួម​គ្នា​រវាង​មេដឹកនាំ​ទាំងពីរ។ ក៏​ប៉ុន្តែ​រូបភាព​និង​សកម្មភាព​ទាំង​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង ការ​រិះគន់ នេះ​បើ​តាម​ការចុះ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​នានា។