អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដល់​ពេល​ដែល​សង្គម​ស៊ីវិល​យក​កីឡា ​ជា​យុទ្ធនាការ​តស៊ូ​មតិ​លើ​ច្បាប់​អង្គការ

សំឡេង ០៩:៤២
សង្គម​ស៊ីវិល​ជួបជុំ​គ្នា​កាល​ពី​ពេល​កន្លង​មក។​
សង្គម​ស៊ីវិល​ជួបជុំ​គ្នា​កាល​ពី​ពេល​កន្លង​មក។​ RFI
ដោយ៖ វ៉ា សំណព្វ
១៥ នាទី

សេចក្តី​ព្រាង​ច្បាប់​ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ទៅ​ដល់​ដៃ​រដ្ឋសភា​ហើយ​កាល​ពី​ថ្ងៃ​ទី​១៥​មិថុនា​កន្លង​ទៅ ​ដើម្បី​ត្រៀម​ពិភាក្សា​និង​អនុម័ត​ ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ក៏​បាន​ទៅ​ដល់​ដៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ផង​ដែរ។ ដោយ​មើល​ឃើញ​ថា​ ពេល​វេលា​ជិត​អស់​ទៅ​ហើយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​កម្មករ​មួយ​ចំនួន​ បាន​ធ្វើ​យុទ្ធនាការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ កាល​ពី​រាត្រី​ថ្ងៃ​១៦​មិថុនា​កន្លង​ទៅ​ ក្នុង​ពេល​ដែល​មាន​ការ​ប្រកួត​កីឡា​បាល់​ទាត់ ​ដែល​កម្ពុជា​បាន​ប៉ះ​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន។ ពួកគេ​បាន​លើក​បដា​តវ៉ា​ ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ។ មាន​មតិរិះគន់​មួយ​ចំនួន​បាន​លើក​ឡើង​ដែរ​ថា​ គេ​មិន​គួរ​យក​ឱកាស​នេះ ​មក​លាយ​ឡំ​គ្នា​នោះ​ទេ ​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា​ ពេល​វេលា​នៅ​តិច​ ដូច្នេះ​ឱកាស​ណា ​ក៏​គេ​អាច​ធ្វើ​បាន​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ