ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គ.ជ.ប ​រង​ការ​រិះគន់​ពី​តម្លាភាព​នៃ​ការ​ជ្រើសរើស​លោកទេព​ នី​ថា​ ជា​អគ្គលេខា​គ.ជ.ប​ ជា​ថ្មី​

សំឡេង ១០:២៣
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ©ចាន់ណា

លោក ទេព នីថា ​អតីត​អគ្គលេខាធិការ​ចាស់​ ត្រូវ​បាន​គណៈកម្មាធិកាជាតិ​រៀបចំការបោះឆ្នោត ​(គ.ជ.ប​)​ជ្រើសរើស​ជា​ថ្មី​ឲ្យ​ទទួល​តំណែង​អគ្គលេខាធិការ​គ.ជ.បថ្មី​ កាលពីម្សិលមិញ។ការ​សម្រេចនេះ​ត្រូវ​បាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​និង​អ្នកតាមដាន​សភាពការណ៍​នយោបាយកម្ពុជា​មិនមាន​ជំនឿ​និង​សម្តែង​ការ​ខកចិត្ត​។​ខក​ចិត្តដោយសារ​លោកទេព នីថា ​ធ្លាប់​ទទួលរង​យ៉ាង​ចាស់ដៃ ​ពី​គណបក្ស​ប្រឆាំង និងសង្គមស៊ីវិល ​កាល​ពីការបោះឆ្នោត​កន្លង​ទៅ។​តែ​គណបក្ស​កាន់អំណាច​យល់ថា​ជា​ការ​សម្រេច​ដ៏ត្រឹមត្រូវ​តាមច្បាប់​។​