ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​បក្ស​កាន់​អំណាច បើក​កំណែ​ទម្រង់​ជំហ៊ាន​ទី​២ បន្ទាប់​ពី​ប្រសិទ្ធភាព​បាន​តិច

សំឡេង ០៩:៣៦
មេដឹកនាំទាំងបី​របស់គណបក្សប្រជាជនកម្ពុជា
មេដឹកនាំទាំងបី​របស់គណបក្សប្រជាជនកម្ពុជា Siv Channa/RFI

រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​យ៉ាង​ច្បាស់​នៅ​កំណែ​ទម្រង់​ដំណាក់​កាល​ទី​២​ ដោយ​សភា​នឹង​បោះឆ្នោត​ជ្រើស​រើស ​និង​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី​នៅ​ក្រសួង​ចំនួន​៨។ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​អះអាង​ថា​ការ​ផ្លាស់​ប្តូរ​នេះ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត។ គណបក្ស​បក្ស​ប្រឆាំង​បាន​អះអាង​ថា​កំណែ​ទម្រង់​គឺ​ជា​រឿង​ល្អ​មួយ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​សម្រាប់​គណបក្ស​កាន់​អំណាច​នោះ​គឺ​ប្រសិទ្ធភាព​ការងារ និង​ឆន្ទៈនយោបាយ​ក្នុង​ការ​អាក្រាត​រឿង​ដែល​ជំពាក់​នឹង​មន្ត្រី​ជាន់​ខ្ពស់ និង​អ្នក​មាន​អំណាច​នៅ​កម្ពុជា។ អ្នក​វិភាគ​សង្គម​ បាន​លើក​ឡើង​ថា​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​បើ​ទោះ​បី​ជា​មាន​ប្រសិទ្ធភាព ឬ​គ្មាន​ក៏​ដោយ​ដើម្បី​ទាញ​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ​ឡើង​វិញ។