ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ច្បាប់​ថា មិន​មាន​មាត្រា​ណាមួយ​នៃ​រដ្ឋ​ធម្មនុញ្ញ ចែង​ពី​ការ​កោះ​ហៅ​តំណាង​រាស្រ្ត​ទៅ​បំភ្លឺ

សំឡេង ០៩:១២
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ RFI/ kem sokha

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា​ព្រឹទ្ធសភា ទើប​តែ​បាន​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន អំពី​ការ​កោះ​អញ្ជើញ​តំណាង​រាស្រ្ត​លោក កឹម សុខា ទៅ​បំភ្លឺ​ជុំវិញ​ខ្សែ​អាត់​សម្លេង​របស់​លោក តាម​ញត្តិ​ស្នើ​សុំ​របស់​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត។ លោក​អេង ឆៃអ៊ាង ដែល​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​នេះ បាន​លើក​ឡើង​ថា ការ​កោះ​ហៅ​នេះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋ​ធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។ ចំណែក​អ្នក​ច្បាប់​ក៏​បាន​លើក​ឡើង​ដែរ​ថា មិន​មាន​ច្បាប់​ណាមួយ បាន​ចែង​ពី​ការ​កោះហៅ​តំណាង​រាស្រ្ត​ទៅ​បំភ្លឺ​នោះ​ទេ។ សូម​ស្តាប់​សេចក្តី​រាយ​ការណ៍​របស់ វ៉ា សំណព្វ