អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​ថេ​ង ​សាវឿន​​៖ ​​​«​អ្នក​​សង្កេត​ការណ៍​​ជាង​​២​​ម៉ឺន​​នាក់​​ត្រូវ​​មាន​​ទូរស័ព្ទ​ដៃ​​ស្មា​ត​​ហ្វូ​ន​ ​ដើម្បី​​ថត​​លទ្ធ​ផល​​ប​ញ្ចូ​ន​​មក​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​»

សំឡេង ១០:៥៥
លោក ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា
លោក ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា RFI
ដោយ៖ ញឹម សុផល

ក្រុម​​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​៤០ ​បាន​និង​កំពុង​ស្វះ​ស្វែង​រក​ថវិកា ​សម្រាប់​ចំណាយ​ទៅលើ​អ្នក​សង្កេតការណ៍​ជាង​២​ម៉ឺន​នាក់​ ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​១​ការិយាល័យ​ម្នាក់ ​នៅក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា ​ឃុំ ​សង្កាត់ ​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា ​ខាងមុខ​។ ​​លោក​ ​ថេ​ង​ សាវឿន​​ ​អគ្គ​លេខា​ធិការ​​សម្ព័​ន្ធ​​សហគ​មន៍​​​កសិក​រ​ក​ម្ពុជា​​ ​​​និង​​មាន​​តួ​នាទី​​នៅក្នុង​​គណៈកម្មការ​​ស្នូល​​ទាំង១​៥​​ នៃ​​បន្ទប់​​ស្ថានការណ៍​​នេះ ​​បាន​​ឲ្យ​​ដឹង​​ថា ​​គេ​​ត្រូវ​​ចំណាយ​ទៅលើ​អ្នក​​សង្កេតការណ៍​​ម្នាក់​​ចំនួន​​២២​​ដុល្លារ ​​ដែល​​ស្ម័គ្រ​ចិ​ត្ត ​បំរើ​ការងារ​​ក្នុង​​ថ្ងៃ​​បោះឆ្នោត​។ ​​លោក​​បន្តថា​​អ្វី​​ដែល​​ប្លែក​​ជាង​​មុន ​​អ្នក​សង្កេតការណ៍​ទាំងអស់​ត្រូវមាន​ទូរស័ព្ទដៃ​ស្មា​​ត​ហ្វូ​ន ​​ដើម្បី​​បញ្ជូន​​ទិន្នន័យ​​ជា​លទ្ធផល​​ឆ្នោត​​ភ្លាម​​ៗ​មក​​ទី​ស្នាក់ការ​​កណ្តាល​​នៅ​​ភ្នំពេញ​​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ