អានតួអត្ថបទ
បទយកការណ៍

ជីវិត​មនុស្ស​លើ​ផែនដី នៅក្នុង​ក្រសែភ្នែក​របស់ Yann Arthus Bertrand

សំឡេង ០៩:០៨
ពិព័រណ៌​ស្តី​ពី​មនុស្ស របស់​លោក​យ៉ាន អាក់ទុស ប៊ែរត្រង់​នៅ​មូលនិធិ​Goodplanet
ពិព័រណ៌​ស្តី​ពី​មនុស្ស របស់​លោក​យ៉ាន អាក់ទុស ប៊ែរត្រង់​នៅ​មូលនិធិ​Goodplanet ©CHHEANG BOPHA
ដោយ៖ ឈាង បុប្ផា
១៥ នាទី

Human ជា​ឈ្មោះ​ខ្សែភាពយន្ត​ដែល​ផលិត​ឡើង​ដោយ​សមិទ្ធិករ​បារាំង Yann Arthus Bertrand។ ជាអ្នកថតរូប និង​សមិទ្ធិករ​ភាពយន្ត លោក​Yann Arthus Bertrand ត្រូវ​បាន​គេ​ស្គាល់​ស្នាដៃ​របស់​លោក​ក្នុងការផលិត​ខ្សែភាពយន្ត​ដែល​និយាយ​ពី​បរិស្ថាន និង​ភពផែនដី។ ខ្សែភាពយន្ត​រឿង Human ជា​ស្នាដៃ បន្ទាប់​ពី​ខ្សែភាពយន្ត​ដ៏​ល្បី​ឈ្មោះ​របស់​លោក គឺHome ដែល​សំបូរ​ដោយ​រូបភាព​ល្អៗ របស់​ផែនដី ថត​ពី​លើ​អាកាស។ Human​ជាខ្សែភាពយន្ត​ដែល​នៅក្នុង​នោះ មនុស្ស​គ្រប់​ពណ៌​សំបុរ ជាតិសាសន៍ នៅលើ​ភពផែនដី​ទាំងមូល បាន​យល់ព្រម​បញ្ចេញ​យោបល់​របស់ពួកគេ ទាក់ទង​នឹង​ជីវិត​រស់នៅ ការងារ ការសិក្សា និង​សង្រ្គាម​ជាដើម។ ការចាក់បញ្ចាំង​ខ្សែភាពយន្ត រឿង​Human បាន​បញ្ចប់​ទៅមែន តាំង​ពី​ឆ្នាំ ២០១៦ ប៉ុន្តែ គេ​នៅ​តែ​អាច​មើល​វីដេអូ និងស្តាប់​សក្ខីកម្ម​របស់​មនុស្ស​លើ​ផែនដី នៅក្នុង​ពិព័រណ៌​មួយ ឈ្មោះ Human ដដែល ដែល​រៀបចំ​ធ្វើ​នៅ​មូលនិធិ​Global planet នៅ Domaine Longchamp ក្នុង​ក្រុង​ប៉ារីស រហូត​ដល់​ដើម​ឆ្នាំ​២០១៩។ តើ​ពិព័រណ៌​Human មាន​លក្ខណៈ​សំបូរបែប​យ៉ាងណា?

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ