អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក អេង ​ឆៃអ៊ាង​៖​ការ​តស៊ូ​នៅ​ក្រៅ​ប្រទេស​គ្មាន​ចង់​បាន​អ្វី​ក្រៅ​តែ​ពី​ឲ្យ​សង្រ្គោះ​ជាតិ​មក​វិញ និង​ដោះ​លែង​អ្នក​នយោបាយ

សំឡេង ១១:៤១
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ @RFI
១៧ នាទី

មន្រ្តីជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​១១៨​រូប ដែល​តុលាការ​មិនឲ្យធ្វើ​នយោបាយ​៥ឆ្នាំនោះ​ កំពុង​ស្ថិត​ក្នុងការ​ព្រមាន​របស់​រដ្ឋាភិបាលកម្ពុជា ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិរបស់​ពួកគេ។ការព្រមាន​នេះធ្វើឡើង​ហាក់ដូចជាការ​ឆ្លើយតប​នឹង​ក្រុម​មន្រ្តីអតីត​គណបក្ស​ប្រឆាំង ដែលជំរុញឲ្យ​អន្តរជាតិ​បង្កកទ្រព្យ​សម្បតិ្តរបស់​មន្រ្តី​រដ្ឋាភិបាលកម្ពុជា​។ ប៉ុន្តែ​ ក្នុងនាទី​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បាំរាំង​នៅរាត្រីនេះ លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ បានអះអាងថា លោក​គ្មាន​ទ្រព្យ​សម្បត្តិ​ឯណា​ឲ្យ​គេ​បង្កក​នោះទេ។ ចំណែក​ការ​ជំរុញឲ្យ​អន្តរជាតិ​ដាក់​សម្ពាធលើ​រដ្ឋាភិបាលកម្ពុជា​វិញ លោក អេង ឆៃអ៊ាង អះអាងថា​គឺ​គ្មាន​ចង់​បាន​អ្វី​ក្រៅតែពី​ចង់​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​រស់ឡើងវិញ និង​ដោះលែង​អ្នកនយោបាយ​ទាំងអស់ ដើម្បី​ចូលរួម​បោះឆ្នោត​ដោយ​សេរី នៅពេលដ៍ខ្លី​ខាងមុខនេះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ