ក្រុមអ្នកស្វែងរកថវិកានៅស្រុកបារាំង ដើម្បីជួយអង្គការគ្រួសារថ្មីនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន សមាគមខ្មែរចំនួន ៩បានបង្ហាញការងាររបស់ខ្លួន ក្នុងពិធីជួបជុំមួយរៀបចំដោយសមាគមមិត្តនិស្សិត ឧសថស្ថាន និងឧសថការីខ្មែរAEPK។ សមាគមគ្រួសារថ្មី ក្នុងប្រទេសបារាំង ស្ថិតនៅក្នុងចំណោមសមាគមទាំង ៩ដែលធ្វើការដើម្បីប្រយោជន៍ ប្រជាជនខ្មែរ ជាពិសេស កុមារដែលពិការខាងផ្នែកគថ្លង់ នៅប្រទេសកម្ពុជា។ នៅក្នុងបទយកការណ៍ នៅថ្ងៃនេះ ឈាង បុប្ផា បានជួបសម្ភាសន៍លោកស្រី ណុប សន្ថារី ហើយលោកនេត សេដ្ឋា ដែលស្ម័គ្រចិត្ត ធ្វើការខាងផ្នែកស្វែងរកថវិកាក្នុងប្រទេសបារាំង សម្រាប់អង្គការគ្រួសារថ្មី។ អង្គការគ្រួសារថ្មីនៅស្រុកបារាំងដែលនឹងរៀបចំបុណ្យផ្កាសាមគ្គី នៅវត្តពោធិវង្ស នៅChamps Sur Marne ដើម្បី ស្វែងរកថវិកាពីប្រជាជនខ្មែរ ក្នុងប្រទេសបារាំង នៅថ្ងៃទី អាទិត្យទី ២៣កញ្ញា។