នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ផលនៃហេតុ​"ម៉ាក់ងាយ មើលស្រាល​"

សំឡេង ០៧:២៤
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng

នៅ​ក្នុង​នាទី​​ខ្ញុំ​​និយាយ​​ពីរ​ភាសា​របស់​យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​​ជុំវិញ​ ផល​នៃហេតុ​"ម៉ាក់​ងាយ​ មើលស្រាយ"។ការងឈឺចាប់​ក្នុង​ផ្លូវចិត្ត ត្បិត​គេ​ត្រូវ​អ្នកដទៃ ប្រមាថ​ម៉ាក់ងាយ ជាជា​កម្លាំង​មួយដ៏ធំ ក្តៅងំ​ក្នុង​ខួរ​ក្បាល​ បណ្តាល​ឲ្យ​មាន​ការសងសឹកវិញ​ដោយ​ប្រការ​ណាមួយមិនខានឡើយ។ ដូច្នេះហើយ ទើបចាស់ទុំ លោកប្រៀនប្រដៅថា​"ងើយស្កក អោន​ដាក់គ្រាប់" ដោយប្រៀបធៀបការឆ្មើងឆ្មៃ ក្រអឺតក្រទម ទៅនឹងដើមស្រូវ​ដែលមិនទន់​អោន​ឆ្ពោះទៅដី​ ត្បិតអីដើមស្រូវបែបនេះ វាខ្ពស់ វាងើយចង្អុល មេឃ តែ​វាគ្មានគ្រាប់ស្រូវ ជាទំងន់ឡើយ​ មានតែសំបកស្រូវ ស្កកស្ងួត។ នេះហើយអត្ថន័យ​នៃពាក្យ ថា​"ងើយស្កក​"។ រីឯ ជនណាប្រើបញ្ញា ស្គាល់រាក់ជ្រៅ ក្មេងចាស់ គេ​ចាត់ទុកថា​ជាមនុស្ស មាន​ទម្ងន់ សីលធម៌ ប្រៀបដូច​ដើមស្រូវ មាន​គ្រាប់ពេញ វាកោង​អោន​ចុះ តម្រង់​ដីដូច្នេះ​ឯង។​ បើស្តីអំពីនយោបាយវិញ ក៏​វា​មិនខុសគ្នាដែរ។​