អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ួន ឈិន និង ​លោក យាង សុជាមេត្តា៖ ការ​ទម្លាក់​បទ​ចោទ​នឹង​បើក​ផ្លូវ​ឲ្យ​​អាច​រស់​នៅ​ដូច​គេ​ឯង​

សំឡេង ១៣:៤៤
លោក អ៊ួន ឈិន (ឆ្វេង) និង លោក យាង សុធារិន ហៅ យាង សុជាមេត្តា (ស្ដាំ) ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​បារាំង​អន្ដរជាតិ RFI
លោក អ៊ួន ឈិន (ឆ្វេង) និង លោក យាង សុធារិន ហៅ យាង សុជាមេត្តា (ស្ដាំ) ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​បារាំង​អន្ដរជាតិ RFI RFI/Rachna Im
ដោយ៖ អ៊ឹម រចនា

ថ្ងៃ​ទី​១៤​វិច្ឆិកា​ម្សិលមិញ ជា​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន លោក អ៊ួន ឈិន និង លោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​​នៃ​វិទ្យុ​អាស៊ី​សេរី​។ ជិត​៣​ខែ​ក្រោយ​ពេល​បាន​រស់​នៅ​ក្រៅ​ឃុំ លោក​ទាំង​ពីរ​បាន​រំឭក​ឡើង​វិញទាំង​អួល​ដើម​ក ​ពី​ការ​ចាប់​ខ្លួន​និង​ការ​រស់​នៅដ៏​សែន​ពិបាក​​ក្នុង​ពន្ធនាគារ​។ លោក យាង សុជាមេត្តា និង លោក អ៊ួន ឈិន នៅ​តែ​បន្ត​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​រូប​លោក​។ សម្រាប់​អតីត​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ ការ​ទម្លាក់​ចោល​បទ​ចោទ នឹង​ឈាន​ទៅ​បើក​ផ្លូវ​ឲ្យ​លោក​អាច​រស់​នៅ​ដោយ​មាន​សេរីភាព ដូច​គេ​ដូច​ឯង​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ