បទយកការណ៍
“យប់ម៉ិញបងឃើញអូនញញឹម” របស់នាង កាវិច នៅមហោស្រពភាពយន្តCinema du réel
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៩
“យប់ម៉ិញបងឃើញអូនញញឹម” នេះជាចំណងជើងខ្សែភាពយន្តឯកសារដែលសមិទ្ធិករ នាង កាវិច យកទៅបង្ហាញ នៅក្នុងមហោស្រពភាពយន្តឯកសារ ស៊ីណេម៉ា ឌុយ រេអ៊ែល Cinéma du réel នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ទី ២១មីនាឆ្នាំ ២០១៩។ កាលពីឆ្នាំមុន នៅក្នុងឱកាសមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន នាង កាវិច បានលើកស្នើគម្រោងរបស់ខ្លួន ដើម្បីថតភាពយន្តឯកសារស្តីពីអគារប៊ៀលឌីង ស ដ៏ចម្រូងចម្រាស ដែលត្រូវបានលក់ទៅឲ្យក្រុមហ៊ុនជប៉ុន។ ពេលនេះអគារស ប៊ៀលឌីង បានបាត់រូបរាងទៅមែន ប៉ុន្តែ រូបភាពរបស់វានៅតែមានដក់ជាប់ក្នុងបេះដូងរបស់នាង កាវិច ដែលបានផ្តិតយករូបភាពចុងក្រោយរបស់អគារ មុនត្រូវគេវាយកម្ទេចឲ្យទៅជាផេះផង់ កាលពីឆ្នាំ ២០១៧។