នៅថ្ងៃទី ២៦ ឧសភាខាងមុខ ប្រជាជនខ្មែរដែលមានកាន់កាតបោះឆ្នោត និងរស់នៅទឹកដីអឺរ៉ុប នឹងត្រូវទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ខ្លួន នៅសភាអឺរ៉ុប។ នៅពេលដែលប្រជាជនខ្មែរមួយចំនួន មិនសូវចាប់អារម្មណ៍នឹងការបោះឆ្នោតថ្នាក់អឺរ៉ុប ស្រ្តីខ្មែរម្នាក់ បានឈរ ឈ្មោះជាបេក្ខជន នៅក្នុងការបោះឆ្នោតសភា អឺរ៉ុប ក្នុងបំណងសំខាន់មួយ គឺ នាំយកបញ្ហារបស់ជនជាតិអាស៊ី ជនជាតិ ខ្មែរ ទៅឲ្យសភាអឺរ៉ុបបានដឹងលឺ និងជួយដោះស្រាយ។ តើសភាអឺរ៉ុបអាចជួយបានអ្វីខ្លះ សគមន៍ខ្មែរនៅទឹកដីអឺរ៉ុប? យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផាពីប្រទេសបារាំង