អានតួអត្ថបទ
បទយកការណ៍

លោក​ប៉ាន់ រិទ្ធី​អ្នកត្រួសត្រាយ​ផ្លូវ​ឲ្យ​ខ្សែភាពយន្ត​ខ្មែរ​នៅ​មហោស្រពអន្តរជាតិកាន

សំឡេង ០៦:៥៨
លោកប៉ាន់ រិទ្ធី ជាប្រធាន​គណៈមេប្រយោគ​ដើរនៅលើ​កម្រាលព្រំក្រហម​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិកានទី ៧២ នៅថ្ងៃទី ១៤ ឧសភា ២០១៩
លោកប៉ាន់ រិទ្ធី ជាប្រធាន​គណៈមេប្រយោគ​ដើរនៅលើ​កម្រាលព្រំក្រហម​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិកានទី ៧២ នៅថ្ងៃទី ១៤ ឧសភា ២០១៩ Chheang Bopha
ដោយ៖ ឈាង បុប្ផា
១២ នាទី

លោក​ប៉ាន់ រិទ្ធី និង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន។ តួអង្គ​ទាំងពីរ​នេះ​​បាន​​ចង​សម្ព័ន្ធភាព​នឹង​គ្នា​អស់២៥​ឆ្នាំ​មកហើយ គឺ​ចាប់តាំង​ពី​លោក​ប៉ាន់ រិទ្ធី​បាន​នាំ​យក​រឿងដំបូង​​​របស់​​លោក ឈ្មោះ អ្នកស្រែ ទៅ​ចូលរួម​ក្នុង​ប្រកួត​ប្រជែង​រង្វាន់​តាល់ប័ត្រមាស នៅ​ឆ្នាំ ១៩៩៤។ នៅ​ឆ្នាំនេះ នៅក្នុង​មហោស្រពភាពយន្ត​អន្តរជាតិកានទី ៧២ លោក​ប៉ាន់ រិទ្ធីបាន​ត្រលប់​ទៅជាន់​កម្រាល​ព្រំ​ក្រហម​ម្តងទៀត ក្នុង​នាម​ជា​​ប្រធាន​គណៈមេប្រយោគ​សម្រាប់​រង្វាន់ កាម៉េរ៉ាមាស ដែល​ជា​រង្វាន់​សំខាន់​ទី៣​​របស់​​មហោស្រព​កាន។ ឆ្លៀត​នៅក្នុង​ឱកាស​នេះ ឈាង បុប្ផានឹង​សង្ខេបឡើងវិញ ពី​​ស្នាដៃ​​ផលិតកុន របស់​លោកប៉ាន់ រិទ្ធី​កន្លង​មក ដែល​នៅក្នុង​នោះ មាន​មួយ គឺរឿង កង្វះរូបភាព​​បាន​​ទទួល​រង្វាន់ Un Certain regard​ដែល​​ជា​ រង្វាន់ ធំទី២​​របស់​មហោស្រព​​ភាពយន្ត​​អន្តរជាតិកាន កាលពីឆ្នាំ ២០១៣។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ