អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកប៉ាន់ រិទ្ធី៖ បើ​មាន​ការលើកទឹកចិត្ត​ពីវិស័យ​សាធារណៈ សមិទ្ធិករ​ខ្មែរ​នឹងអាចផលិត​​នាំ​កុនទៅ​មហោស្រពកាន

សំឡេង ១២:៤១
លោក​ប៉ាន់ រិទ្ធី ប្រធាន​គណៈមេប្រយោគ​សម្រាប់​រង្វាន់ កាម៉េរ៉ា​មាស​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី ១៧ ឧសភា ២០១៩
លោក​ប៉ាន់ រិទ្ធី ប្រធាន​គណៈមេប្រយោគ​សម្រាប់​រង្វាន់ កាម៉េរ៉ា​មាស​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី ១៧ ឧសភា ២០១៩ ©Victor UHL
ដោយ៖ ឈាង បុប្ផា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅថ្ងៃ​នេះ គឺ លោក​ប៉ាន់ រិទ្ធី ដែល​កំពុង​ធ្វើជា​ប្រធាន​គណៈ​មេប្រយោគ រង្វាន់​កាម៉េរ៉ា មាស របស់​មហោស្រព​ភាពយន្តអន្តរជាតិកាន ដែល​នឹង​បិទ​បញ្ចប់ នៅថ្ងៃទី ២៥ឧសភាខាងមុខ។ នៅក្នុង​បទសម្ភាសន៍​ជាមួយឈាង បុប្ផា នៅ​ទីក្រុងកាន ប្រទេស​បារាំង លោកប៉ាន់ រិទ្ធី​បាន​សំដែង​ក្តីមោទនភាព​ដែល​លោក​បាន​ចូលរួម មាន​តំណែង​សំខាន់​មួយ នៅក្នុង​មហោស្រព។ ជាមួយគ្នានោះ លោកប៉ាន់ រិទ្ធី​បានអំពាវនាវ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​ពិចារណា លើ​មធ្យោបាយ​ដែល​ជួយសម្រួល ទាក់ទាញ​​ក្រុម​អ្នកថតកុន​បរទេស​ឲ្យទៅ​ថត នៅ​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ