អានតួអត្ថបទ
កម្ពុជា-សង្គម

​ប្រព័ន្ធ​បច្ចេក​វិទ្យា​5G៖​ កម្ពុជា​កំពុង​រៀប​ចំ​គោល​នយោ​បាយ​ថ្មី​មួយ​

បច្ចេកវិទ្យា5G នឹងមកដល់ក្នុងពេលឆាប់ៗនេះ
បច្ចេកវិទ្យា5G នឹងមកដល់ក្នុងពេលឆាប់ៗនេះ @Internet
ដោយ៖ សឿង ភារៈ
១៥ នាទី

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​នឹង​រៀប​ចំ​ធ្វើ​គោល​នយោ​បាយ​មួយ ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​5G​។ នេះ​បើ​តាម​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​។ បណ្តាញ​5G ដែល​បច្ចុប្បន្ន​នេះ មាន​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ក្នុង​ស្រុក​ចំនួន​៥​ហើយ បាន​ធ្វើ​តេស្ត​សាក​ល្បង និង​មាន​ក្រុម​ហ៊ុន​ខ្លះ​ចង់​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០២០​។ 

ផ្សាយពាណិជ្ជកម្ម

លោក អ៊ឹម វត្ថា សមាជិកនិ​យ័តករទូរគម​នាគមន៍ក​ម្ពុជាបានថ្លែងប្រាប់វិទ្យុ​បារាំងអន្ត​រជាតិនៅថ្ងៃទី៤ ខែមីនានេះថា ក្រសួងប្រៃ​សណីយ៍ និងទូរគមនា​គមន៍កម្ពុជានឹងរៀបចំ​ធ្វើគោល​នយោបាយមួយ សហ​ការជាមួយក្រសួងពា​ក់ព័ន្ធ ដើម្បី​ពិនិត្យលើវិសាល​ភាពវិទ្យុក៏ដូ​ចជាហ្វ្រេកង់ ក្នុ​ងគោលដៅបន្ស៊ី​គ្នាជាមួយនឹ​ងស្តង់ដារអន្តរជាតិ លើកា​រប្រើប្រា​ស់5G។ រហូតមក​ដល់ពេលនេះ ក្រុមហ៊ុនផ្ត​ល់សេវាទូរស័ព្ទ និងអ៊ីន​ធឺណិតនៅកម្ពុ​ជាចំនួន៥​ហើយ បានធ្វើតេ​ស្តសាកល្បង បណ្តាញ​សេវាទូរស័ព្ទ5G នៅក្នុងប្រ​ទេសកម្ពុជា។ នេះ​បើតាម លោក អ៊ឹម វត្ថា សមាជិក​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា។

ក្រុមហ៊ុន Cellcard របស់អ្នក​ឧកញ៉ា គិតម៉េង កាលពីចុងខែកុម្ភៈ កន្លងទៅ​បានធ្វើតេស្តសាក​ល្បង នូវបច្ចេ​កវិទ្យា 5G និងបានប្តេជ្ញា​ក្នុងការនាំ​យកបច្ចេកវិទ្យាថ្មីនេះ មក​បម្រើជូនអតិថិ​ជនរបស់​ខ្លួននៅក្នុង​ឆ្នាំ២០២០។ នេះបើតា​មសេចក្តីប្រ​កាសព័ត៌​មានរបស់ក្រុ​មហ៊ុន។ ក្រៅពីក្រុ​មហ៊ុន Cellcard ក្រុមផ្តល់សេ​វាទូរស័ព្ទចំ​នួន៤ទៀត គឺក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Yes Seatel ក្រុមហ៊ុន Kingtel និងក្រុមហ៊ុន Viettel ក៏បានតេស្តសាកល្បងនូវប្រ​ព័ន្ធបច្ចេកវិទ្យា 5G នេះនៅ​ក្នុងប្រទេ​សកម្ពុជា។

ឆ្លើយត​បនឹងសំនួ​រពីសារសំខា​ន់នៃបណ្តាញ5G, លោកអ៊ឹម វត្ថា បញ្ជាក់ថា ការប្រើប្រា​ស់បច្ចុប្បន្នរប​ស់ពលរដ្ឋកម្ពុជាលើ​ប្រព័ន្ធ4G ហា​ក់មិនមានជាបញ្ហា​ចោទនោះទេ ប៉ុន្តែបើ​និយាយពីឧ​ស្សាហកម្ម៤.០ ដែលអ្វីៗ​ដំណើរការដោ​យស្វ័យប្រវត្ត ដូចជាកា​របើកបរ​ដោយស្វ័យប្រ​វត្តជាដើម នោះគេ​ត្រូវប្រើប្រា​ជ្ញាសិប្បនិម្មិ​ត (AI)ហើ​យចាំបាច់​ត្រូវមាន​ប្រព័ន្ធបច្ចេ​កវិទ្យា5G។

សូមជម្រាបជូនថា 5G គឺ​ជា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​​ទី​៥ បន្ទាប់​ពី​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៤ ឬ 4G ដែលពិភពលោក​បាន​ស្គាល់​និង​ប្រើ​ប្រាស់​នា​ពេល​សព្វ​ថ្ងៃ​នេះ​។ ប្រព័ន្ធ​បច្ចេកវិទ្យា 5G ​មាន​សមត្ថភាព​បញ្ជូន​ទិន្នន័យ ​ដែល​មាន​ទំហំ​កាន់​តែ​ធំ​ជាង​មុន ក្នុង​ល្បឿន​លឿន​ជាង​មុន ប្រៀបធៀបនឹងប្រពន្ធ4G៕

គួរបញ្ជាក់​ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ​ក្រសួងប្រៃ​សណីយ៍ និងទូរ​គមនាគមន៍​កម្ពុជា ​​បាន​ចុះកិច្ចព្រម​ព្រៀងមួយ​ជាមួយក្រុមហ៊ុន​បច្ចេកវិទ្យាគម​នាគមន៍រប​ស់ចិន គឺក្រុម Huawei ដើម្បី​ធ្វើការអភិវឌ្ឍបណ្តា​ញបច្ចេកវិទ្យា 5G នៅក្នុ​ងប្រទេ​សកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ