ខេត្តព្រះសីហនុ៖ បុគ្គលិកខ្មែរជិត៨ពាន់នាក់ បាត់បង់ការងារដោយសារកាស៊ីណូនិងហ្គេមអនឡាញបិទទ្វា
ចុះផ្សាយនៅថ្ងៃ៖
សហគ្រាសដែលធ្វើអាជីវកម្មក្នុងវិស័យកាស៊ីណូ និង ហ្គេមអនឡាញចំនួនប្រមាណជា៣៣សហគ្រាសនៅក្នុងខេត្តព្រះសីហនុខ្លះបានកាត់បន្ថយបុគ្គលិក ខ្លះព្យួរការងារបុគ្គលិក និង ខ្លះទៀតបានបិទទ្វារនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ។ នេះបើតាមការបង្ហាញឱ្យដឹងរបស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនៅព្រឹកសុក្រនេះ។ តាមលោកហេង សួរ បញ្ហានេះបានធ្វើឱ្យបុគ្គលិកជាជនជាតិខ្មែរប្រមាណជិត៨ពាន់នាក់បានបាត់បង់ការងារធ្វើ។ តែទោះជាបែបនេះក្តី លោកបានគូសបញ្ជាក់ថា នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនៅពេលនេះ ក៏កំពុងមានតម្រូវការកម្មករនិយោជិតថ្មីជាង២ម៉ឺននាក់ផងដែរ។
សូមស្តាប់ប្រសាសន៍របស់លោកហេង សួរ ដែលរៀបចំជូនដោយវណ្ណ សុគន្ធា៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ