ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​នាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ​៖​«​គណបក្ស​នយោបាយ​​ស្ទើរ​​តែ​​ទាំង​អស់​​សុំ​​លុប​ឈ្មោះ​​ខ្លួនឯង​»​

សំឡេង ០៧:១៨
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ @RFI

គណបក្ស​នយោបាយ​​ចំនួន​​ជាង​២០ត្រូវ​​បាន​​ក្រសួង​មហាផ្ទៃ​​លុប​ឈ្មោះ​​ចេញ​ពី​​បញ្ជី​​ក្នុង​ចំណោម​គណបក្ស​នយោបាយ​​ជាង​៥០ ​ដែល​​បាន​​បង្កើត​ឡើង​​ចាប់​​តាំង​​ជាច្រើន​​អាណត្តិ​​រដ្ឋាភិបាល​​កន្លង​​ទៅ​នេះ​។ ​ការ​​លុបឈ្មោះ​​ចេញ​ពី​​បញ្ជី​​គណបក្ស​នយោបាយ​​នេះ ​ត្រូវ​បាន​​ធ្វើ​ឡើង​​ដោយ​សារ​​ភាគច្រើន​​មិន​មាន​​លទ្ធភាព​។ ​មន្ត្រី​​រដ្ឋាភិបាល​​បាន​ការ​ពារ​​ថា​​មិនមែន​ជា​​សិទ្ធ​​របស់​ក្រសួង​មហាផ្ទៃ​​ទេ​ដែល​មាន​​សមត្ថកិច្ច​​នោះ ​គឺ​​តុលាការ​​ ស្រប​​ពេល​​ដែល​​​សង្គម​​ស៊ីវិល​​យល់​ឃើញ​​តាម​ច្បាប់​​គណបក្ស​នយោបាយ​​ដូច្នោះ​​ដែរ​។​