កម្ពុជា

បក្ស​កាន់អំណាច​​ថា​​ក្រុមប្រឹក្សា​​អតីត​​បក្ស​​សង្គ្រោះ​ជាតិ​​ពាក់​កណ្តាល​​បាន​​ចុះ​ចូ​ល​​នឹង​ខ្លួន​ តែ​​មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​ថា​​ជា​​តួលេ​ខ​​បំប៉ោង ​

បក្ស​កាន់អំណាច​​ថា​​ក្រុមប្រឹក្សា​​អតីត​​បក្ស​​សង្គ្រោះ​ជាតិ​​ពាក់​កណ្តាល​​បាន​​ចុះ​ចូ​ល​​នឹង​ខ្លួន​ តែ​​មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​ថា​​ជា​​តួលេ​ខ​​បំប៉ោង ​
បក្ស​កាន់អំណាច​​ថា​​ក្រុមប្រឹក្សា​​អតីត​​បក្ស​​សង្គ្រោះ​ជាតិ​​ពាក់​កណ្តាល​​បាន​​ចុះ​ចូ​ល​​នឹង​ខ្លួន​ តែ​​មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​ថា​​ជា​​តួលេ​ខ​​បំប៉ោង ​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ឱសានវាទ​ដល់​ក្រុមប្រឹក្សាឃុំ​សង្កាត់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឹម​ម៉ោង៩ យប់​នេះ ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក។ ដោយឡែក គិត​ត្រឹម​ពេលនេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង មាន​ក្រុមប្រឹក្សា​អតីត​បក្ស​សង្គ្រោះ​ជាតិប្រមាណ​ពាក់កណ្តាល​ហើយ​បានមក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានបង្ហាញ​ឲ្យ​ដឹងថា គ្រាន់​តែមួយ​សប្ដាហ៍​បន្ទា​ប់​ពី​លោកនាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន បានការ​អំពាវនាវ​ឲ្យ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺមាន​សមាជិក​ក្រុមប្រឹក្សា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ២៥០០នាក់ មានន័យថា ពាក់កណ្តាល​នៃ​ចំនួន​ក្រុមប្រឹក្សាឃុំ​សង្កាត់ ៥០០០នាក់​បានមក​រួមរស់​ជាមួយ​គណ​ក្ស​ប្រជាជន​កម្ពុជា។ សម្រាប់​លោក​សុខ ឥសាន ចំនួន​ចុះចូល​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​មោះមុត​ពួកគេ ដែល​ចង់ឃើញ​ប្រទេសជាតិ​មាន​សន្តិភាព ការអភិវឌ្ឍន៍ និង​ភាព​រីកចម្រើន។ បើតាម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ដដែល តួលេខ​នេះ​ក៏​ជាការ​បញ្ជាក់​ឲ្យ​ឃើញ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពិតជា​ត្រឹមត្រូវ ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន​ទូទៅ​ដែល​ចង់បាន​សន្តិភាព ស្ថេរភាព​នយោបាយ ការអភិវឌ្ឍន៍ រីកចម្រើន មាន​សេចក្តីសុខ និង​សុភមង្គល​ក្នុង​ក្រុមគ្រួសារ ។

ចំពោះ​តួលេខ​នៃ​ការ​ចុះចូល​ដ៏​ច្រើន​សម្បើម​នេះ លោក​អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់ទុកថា ជា​តួលេខ​បំប៉ោង។ លោក​អេង ឆៃអ៊ាង បាន​អះអាង​ពី​ក្រៅប្រទេស​ថា ការប្រកាស​តួលេខ​នៃ​អ្នក​ចុះចូល​ដោយ​គណបក្សកាន់អំណាច​នេះ គឺ​គ្មាន​ន័យ​នោះទេ ដោយ​ថា​ជា​តួលេខ​ផ្សាយ​បំប៉ោង ព្រោះ​កាលពី​សម័យ​ឆ្នាំ១៩៧៩ បើតាម​លោក​អេង ឆៃ​អាង គឺ​គណបក្សកាន់អំណាច​ក៏បាន​ប្រើ​យុទ្ធសាស្ត្រ​ដូចគ្នានេះដែរ ហើយ​យុទ្ធ​សា​សស្ត្រ​នេះ​នៅតែ​បន្ត​ប្រើ​រហូតដល់​ឆ្នាំ២០១។ ឆ្នាំ២០១៣ ដែល​លោក អេង ឆៃអ៊ាង​អះអាងថា គណបក្ស​លោក​ត្រូវ​ឈ្នះ បើសិនជា​គ្មាន​លួច​បន្លំ​សន្លឹកឆ្នោត។

សូមបញ្ជាក់ថា ចរន្ត​ចុះចូល​ពី​សំណាក់​សមាជិក​អតីត​គណបក្សប្រឆាំង​ទៅកាន់​គណបក្សកាន់អំណាច​នេះ បាន​កើតឡើង​ក្រោយពី​តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ដោយ​ចោទថា ឃុបឃិត​ជាមួយ​បរទេស​រៀបចំ​បដិវត្ត​ពណ៌ ហើយ​តំណាងរាស្ត្រ​បក្ស​ចំនួន១១៨រូប​ក៏ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ៥ឆ្នាំ​ផងដែរ។

យ៉ាងណាក៏ដោយ នៅពេលនេះ អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេស​ស្ទើរតែ​ទាំងអស់​ទៅហើយ។ នេះ​បើតាម​លោក​អេង ឆៃអ៊ាង ហើយ​លោក​បញ្ជាក់​បន្ថែមទៀតថា ការ​ស្ថិតនៅ​បរទេស​របស់​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនេះ គឺ​ដើម្បី​ធ្វើ​យុទ្ធនា​ការស្នើសុំ​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ ដើម្បី​ទាមទារ​យក​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយចោល ត្រឡប់មកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI