ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សេចក្តីសម្រេចរបស់ IPU មិនមានអំណាចចាប់បង្ខំ តែជាសម្ពាធការទូត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៨
សហភាពអន្តរសភា (IPU) កាលពីថ្ងៃទី ១៨ តុលា បានចេញសេចក្តីសម្រេចមួយស្តីពីកម្ពុជា ដោយបានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ទាក់ទងនឹងសេចក្តីសម្រេចរបស់ IPU នេះ លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាពីគោលនយោបាយ បានពន្យល់ថា សេចក្តីសម្រេចនេះ មិនមានន័យចាប់បង្ខំឲ្យកម្ពុជាអនុវត្តតាមនោះទេ។ ប៉ុន្តែបើទោះបីជាវាមិនមានអំណាចចាប់បង្ខំឲ្យរដ្ឋាភិបាលខ្មែរធ្វើតាមមែន ប៉ុន្តែវាអាចជាសម្ពាធការទូតមួយ ដែលធ្វើឲ្យកម្ពុជាបាក់មុខបាក់មាត់នៅលើឆាកអន្តរជាតិ។ តើហេតុអ្វី?