ភ្ញៀវប្រចាំថ្ងៃ

លោក ឈុំ សុជាតិ៖ ការ​​ត្រៀម​​បង្ក្រាប​​បាតុកម្ម​​មិន​​មែ​ន​​ជា​​ការ​​ប្រកាស​​អាសន្ន​​ទេ​

សំឡេង ១០:៥៩
ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា
ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា RFI/Channa Siv

បន្ទាប់​​​ពី​​គណបក្ស​សង្គ្រោះជាតិ ប្រកាស​រៀប​ចំ​គម្រោង​ធ្វើ​បាតុកម្ម​ ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយផ្នែក​នយោបាយ រដ្ឋាភិបាល​ក៏​បាន​ចេញ​មុខ​អះអាង​ថា នឹង​បង្ក្រាប​បាតុកម្ម​តប​ត​វិញ​ដែរ។ ជំហរតតាំង​បែប​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​មជ្ឈដ្ឋាន​ទូទៅ ប៉ុន្តែ​លោក​ ឈុំ សុជាតិ​ បាន​គូស​បញ្ជាក់ថា​ នេះ​មិន​មែន​ជា​ការ​ប្រកាស​អាសន្ន​ ដែល​ពលរដ្ឋ​ត្រូវ​ភ័យ​ខ្លាច​នោះ​ទេ តែជា​ការ​ត្រៀម​បាតុកម្ម​ ដែល​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ចាត់​ទុក​ថា ជា​រឿង​ខុស​ច្បាប់។ លោក ឈុំ សុជាតិ នៅ​តែ​បន្ត​អះ​អាង​ថា​ ការ​ចល័ត​ទ័ព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​យប់​ម្សិលមិញ​នេះ​គឺ​សមយុទ្ធ​ត្រៀម​សង្គ្រោះ​ទឹក​ជំនន់​តែ​ប៉ុណ្ណោះ។