លោក ​ឃាង​ ភារម្យ​៖​ សមត្ថកិច្ច​នឹង​ចុះ​ត្រួត​ពិនិត្យ​តាម​កា​ស៊ី​ណូ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ល្បែង​ភ្នាល់​តាម​អន​ឡាញ​ត្រូវ​បញ្ចប់​ទាំង​ស្រុង​

សំឡេង ១០:៤៨
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ @ Kheang Phearom

រដ្ឋបាល​​ខេត្ត​​ព្រះ​​សីហនុ​​នៅ​ថ្ងៃ​​​អង្គារ​នេះ​​បាន​​ចេញ​​សេចក្តី​​ជូន​​ដំណឹង​​ជា​​លើក​​ចុង​​ក្រោយ​​ពី​ការ​​បិទ​​ទាំង​​ស្រុង​​លើ​​អាជីវ​កម្ម​​ល្បែង​​ភ្នាល់​​តាម​​អន​ឡាញ​​នៅ​ខេត្ត​ទេសចរណ៍​​មួយ​នេះ​។​ អ្នក​​នាំ​ពាក្យ​​សាលា​​ខេត្ត​​ជាប់​​មាត់​​សមុទ្រ​នេះ ​បាន​គូស​បញ្ជាក់​ថា ​សមត្ថកិច្ច​​នឹង​​ចុះ​​ត្រួត​ពិនិត្យ​​តាម​កាស៊ីណូ​​នីមួយៗ​​ដើម្បី​​ឲ្យ​ប្រាកដ​ថា​​ល្បែង​​ភ្នាល់​តាម​​អន​ឡាញ​ដែល​ភាគ​ច្រើន​​​​ជនជាតិ​ចិន​និយម​លេង​នោះ ​​ត្រូវ​បាន​​បញ្ចប់​ទាំង​ស្រុង​​ចាប់​​ពី​​ម៉ោង​​សូន្យ​យប់​នេះ​ត​ទៅ​។ ​ដោយ​​ឡែក​​ទាក់​ទង​​នឹង​​កន្លែង​​ស្នាក់​​នៅ​​សម្រាប់​​ភ្ញៀវ​​ទេសចរណ៍​​ក្នុង​​ឱកាស​​ឆ្លង​​ឆ្នាំ​​សកល​នេះ​វិញ ​អ្នក​នាំពាក្យ​​សាលា​ខេត្ត​​ព្រះ​សីហនុ ​អះអាង​ថា ​មិន​ខ្វះ​ទៀត​ទេ​ តែ​​តម្លៃ​​វិ​ញ​មាន​​ការ​​ប្រ​កួត​​ប្រជែង​​។​​