ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​មេ​សហ​ជីព​៖រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​អឺរ៉ុប​ជា​បន្ទាន់ ដើម្បី​ការពារ​ការ​ដក​ប្រព័ន្ធ​EBA​

សំឡេង ១០:២៣
សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @European Union in Cambodia

មេ​សហជីព​កម្មករ​នៅ​កម្ពុជា​ដែល​មិន​មាន​និន្នាការ​គាំទ្រ​រដ្ឋា​ភិបាល បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​ដែល​ថា សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​ដំណើរ​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​ពី​កម្ពុជា​។ពួក​គេ​បារម្ភ​ថា ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) ត្រូវ​ដក​ពី​កម្ពុជា​នោះ វា​នឹង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​កាត់ដេរ​ក៏​ដូច​ជា​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​។ អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ទទូច​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ជា​បន្ទាន់​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​ការពារ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​(EBA)​។ ប៉ុន្តែ​មេ​សហជីព​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​គាំទ្រ​ជំហរ​រឹង​មាំ​របស់​កម្ពុជា​ចំពោះ​សហភាព​អឺរ៉ុប​។