កម្ពុជា-នយោបាយ

​ថ្នាក់​ដឹក​នាំ​គណៈ​កម្មការ​អឺរ៉ុប​រំលឹក​ប្រាប់​រដ្ឋា​ភិបាល​កម្ពុជា​ជា​ថ្មី​ឱ្យ​បើក​ចំហរ​បរិយា​កាស​នៅ​កម្ពុជា​

លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស
លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស @Internet

ថ្នាក់​ដឹក​នាំ​គណៈ​កម្មការ​អឺរ៉ុប​បាន​ដាស់​តឿន​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ជា​ថ្មី​ឱ្យ​បើក​ចំហរ​បរិយា​កាស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង ចាប់​ផ្តើម​ឱ្យ​មាន​ដំណើរ​ការ​ផ្សះ​ផ្សារ​ជាតិ​។ ការ​លើក​ឡើង​របស់​ថ្នាក់​ដឹក​នាំ​គណៈ​កម្មការ​អឺរ៉ុប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្ញើ​របាយ​ការណ៍​របស់​ខ្លួន​ទៅ​កាន់​សហ​ភាព​អឺរ៉ុប ដើម្បី​ឆ្លើយ​តប​នឹង​របាយ​ការណ៍​ចុង​ក្រោយ​របស់​អឺរ៉ុប​ពាក់​ព័ន្ធ​នឹង​ការ​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA​។ 

ផ្សាយពាណិជ្ជកម្ម

លោក Josep Borrell តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុបទទួលបន្ទុក​ផ្នែក​គោលនយោបាយ​សន្តិសុខ និង​កិច្ចការបរទេស និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុបបាន​រំលឹកឡើងវិញពីសា​រសំខាន់របស់​អាជ្ញាធរកម្ពុជាដែលត្រូវចា​ត់វិធានការជាបន្ទា​ន់ក្នុ​ងការបើកចំហរបរិយា​កាសន​យោបាយនៅក្នុងប្រទេ​សកម្ពុជា ដើម្បីបង្កើតលក្ខខណ្ឌ​ចាំបាច់ដ៏គួរឱ្យ​ទុកចិត្តមួយសម្រាប់គណ​បក្សប្រឆាំង និង ដើម្បីផ្តួចផ្តើមដំ​ណើរការផ្សះ​ផ្សាជាតិតាមរយៈការសន្ទ​នាពិតប្រាកដ​មួយ។ លោក Josep Borrell រំលឹ​កពីបញ្ហា​នេះប្រាប់ដល់លោ​កប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីក្រសួ​ងការបរទេ​សកម្ពុជានៅក្នុង​ជំនួបមួយនៅក្នុ​ងទីក្រុងMadrid ប្រទេ​សអេស្ប៉ាញ កាលពីថ្ងៃទី១៥ ខែធ្នូ។

ជាកា​រកត់សម្គា​ល់ថា ការរំលឹករបស់​មន្រ្តីជាន់ខ្ពស់នៃគ​ណៈកម្មការអឺរ៉ុ​បនេះ ធ្វើឡើងបន្ទា​ប់ពីរដ្ឋាភិបាល​កម្ពុជាបានផ្ញើរបាយ​ការណ៍របស់ខ្លួនទៅ​កាន់សហភាពអឺ​រ៉ុបកាលពីថ្ងៃទី១២​ ធ្នូ ដើម្បីឆ្លើ​យតបនឹងរបាយ​ការណ៍ចុងក្រោ​យរបស់អឺរ៉ុបពាក់ព័ន្ធនឹ​ងដំណើការផ្តាច់​ប្រព័ន្ធអនុគ្រោះ​ពន្ធEBA។ បន្ទាប់​ពីកម្ពុជាឆ្លើ​យតប សហភាពអឺរ៉ុបនឹង​ធ្វើ​​សេចក្តីសម្រេច​ចិត្ត​មួយនៅខែ​កុម្ភៈ​ឆ្នាំ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​​អាសន្ន ​ឬ ​យ៉ាងណា​។ ​សេចក្តីសម្រេច​ចិត្តនេះ​ គឺត្រូវ​ធ្វើឡើង​​ដោយ​សំឡេង​ភាគច្រើននៅក្នុង​ចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈ​កម្មការអឺរ៉ុប​។

ក៏ប៉ុន្តែ នៅក្នុងអំឡុងពេ​លដែលសហភា​ពអឺរ៉ុបកំពុ​ងពិនិត្យលើរបា​យការណ៍ឆ្លើយតប​របស់កម្ពុជា​នេះ រដ្ឋាភិបាលកម្ពុ​ជាក៏បានស​ម្តែងនូវការរំពឹងថា ​គណៈកម្មការអឺ​រ៉ុបនឹងធ្វើការពិចារ​ណាលើកិច្ច​ខិតខំប្រឹងប្រែងប្រ​កប​ដោ​យសុឆន្ទៈ​របស់រាជរដ្ឋាភិបា​លកម្ពុជាក្នុង​ការអនុវត្តរាល់​អនុសញ្ញា​អន្តរជាតិទាំ​ងអស់ក្រោ​មលក្ខខណ្ឌអនុគ្រោះពន្ធ “គ្រប់មុខទំនិ​ញលើកលែ​ងសព្វាវុធ-EBA ។ បើតាមរដ្ឋា​ភិបាលក​ម្ពុជា ប្រសិនបើសហ​ភាពអឺរ៉ុបផ្តាច់ប្រព័​ន្ធអនុគ្រោះពន្ធ EBA គឺវាអា​ចផ្តល់ផលប៉ះពាល់​សង្គម ដល់ក​ម្មការិនីប្រមាណ​ជិតមួយលា​ននាក់ និងផលប៉ះពាល់​ដោយប្រយោ​លដល់ក្រុមគ្រួសារសា​ច់ញាតិ ដែលរស់​នៅពឹងផ្អែកលើ​ប្រាក់ឈ្នួលរ​បស់ពួកគេ រួមទាំ​ងការគោរពនូវ​គោលកា​រណ៍អធិបតេ​យ្យភាព និងកា​រមិនជ្រៀ​តជ្រែកចូល​កិច្ចការផ្ទៃក្នុងក​ម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI