បន្លែ​ខ្មែរ​ដ៏កម្រ​ជា​ច្រើន​មុខ​ត្រូវ​បាន​ដាក់​បង្ហាញ​​ជា​​លើក​ដំបូង​​ឲ្យ​សាធារ​ណៈ​ជន​ស្គាល់

សំឡេង ០៨:០៦
ការ​​តាំង​​ពិព័ណ៌​​បន្លែ​​ខ្មែរ​​ធម្ម​ជាតិ​​នៅ​​ហាង​​មាតុ​ភូមិ​​
ការ​​តាំង​​ពិព័ណ៌​​បន្លែ​​ខ្មែរ​​ធម្ម​ជាតិ​​នៅ​​ហាង​​មាតុ​ភូមិ​​ @RFI

អ្នក​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​អះអាង​ថា កម្ពុជា​បាន​នាំ​បន្លែ​ចូល​ពី​ក្រៅ​ប្រទេស​ចន្លោះ​ពី​ ២០០​តោន​ ទៅ​ជាង​៤០០​តោន ​ក្នុង​មួយ​ថ្ងៃ ដែល​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម ​និង​ថៃ​ ហើយ​គិត​ជា​ទឹក​ប្រាក់​ក្នុង​មួយ​ឆ្នាំ​គឺ​កម្ពុជា​ត្រូវ​ចំណាយ​អស់​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​។ ​ដោយ​ឡែក​ហាង​អាហារ​ល្បី​ឈ្មោះ​មួយ​បាន​ប្រមូល​បន្លែ​ដ៏កម្រ​របស់​ខ្មែរ​ជា​ច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ​ជូន​សាធារណៈ​ឲ្យ​បាន​ស្គាល់​ជា​លើ​ដំបូង ​ខណៈ​នៅ​លើ​ទី​ផ្សារ​ភាគ​ច្រើន​មិន​មាន​លក់​ឡើយ​។​