បទយកការណ៍

លទ្ធផល​បាក់​ឌុប៖ អ្នក​ជាប់​ថា​លើស​ពី​ការ​រំពឹង​ទុក ខណៈ​អ្នក​ធ្លាក់​ថា​មិនសូវ​យុត្តិធម៌

សំឡេង ០៩:២៧
បេក្ខជនសប្បាយ​រីករាយ​នៅ​ពេល​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់ឌុប
បេក្ខជនសប្បាយ​រីករាយ​នៅ​ពេល​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់ឌុប rfi/siv channa

ថ្ងៃ​ទី​១០​កញ្ញា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប សម័យ​ប្រឡង​២២​សីហា​២០១៦​។ វិទ្យាល័យ​បឹង​កេង​កង​នា​ទី​ក្រុង​ភ្នំពេញ គឺ​ជា​មណ្ឌល​មួយ​ដែល​អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ផ្ទាល់​តែ​ម្ដង ប្រមូល​គ្នា​ស្ដាប់​លទ្ធផល​នៃ​ការ​ប្រឡង​។ អ៊ឹម រចនា បាន​ចុះ​ទៅ​ដល់​ទី​នោះ និង​បាន​ជួប​ជជែក​ជាមួយ​សិស្ស​ជា​ច្រើន​នាក់​ជុំ​វិញ​លទ្ធផល​ប្រឡង​របស់​ពួក​គេ​។ អ្នក​ដែល​ជាប់ប្រាប់​ថា លទ្ធផល​ទទួល​បាន​លើស​ពី​ការ​រំពឹង​ទុក ខណៈ​អ្នក​ធ្លាក់​មួយ​ចំនួន​យល់​ថា មិន​សូវ​យុត្តិធម៌​។