ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មន្ត្រី​នីតិប្រតិបត្តិ​​ធ្វើ​ឱ្យ​​ពិធី​​ផ្ទេរ​ភារកិច្ច​​ប្រធាន​​តុលាការ​​ភ្នំពេញ​​អ៊ូអរ​

សំឡេង ១២:៤០
លោក​អង្គវង្ស ​វឌ្ឍនា ​រដ្ឋមន្ត្រី​​​ក្រសួង​​យុត្តិធម៌​​ប្រគល់​ត្រា​ដល់​លោក​តាំង ​ស៊ុនឡាយ​
លោក​អង្គវង្ស ​វឌ្ឍនា ​រដ្ឋមន្ត្រី​​​ក្រសួង​​យុត្តិធម៌​​ប្រគល់​ត្រា​ដល់​លោក​តាំង ​ស៊ុនឡាយ​ RFI/ Siv Chana

មន្ត្រី​ស៊ីវិល​ នគរបាល ​និង​​អាវុធហត្ថ ​ប្រហែល​៣០០​នាក់ ​បាន​​ចូលរួម​​ក្នុង​​ពិធី​​ផ្ទេរ​ភារកិច្ច​​និង​​ចូល​កាន់​​មុខ​តំណែង​​ប្រធាន​​តុលាការ​ក្រុង​ភ្នំពេញ​​ម្សិលមិញ​។ ​មុន​ពេល​​ប្រគល់​​ត្រា​​ជូន​​លោក តាំង ស៊ុន​ឡាយ ​លោក​​ប្រធាន​​ចាស់ ​អាំង ​មាលតី ​ដែល​​ផ្លាស់​​ទៅ​​ក្រសួង​យុត្តិធម៌​ បាន​​ថ្លែង​​អំពី​​ការ​​ខំ​ប្រឹង​«​អស់​ពី​​លទ្ធភាព​»។ ​ក្រោយ​ពី​​ការ​ប្តេជ្ញាចិត្ត​​របស់​​ប្រធាន​ថ្មី​ អភិបាល​​រាជធានី​​ភ្នំពេញ​​បាន​​សរសើរ​​និង​​រិះគន់​​តុលាការ ​ប្រធាន​​អង្គភាព​​ប្រឆាំង​អំពើពុ​ករលួយ​​រំលេច​«ស្មារតី​​សហការ​» ​ហើយ​​រដ្ឋមន្ត្រី​​យុត្តិធម៌​​ផ្តល់​​អនុសាសន៍​​ច្រើន​​ចំពោះ​​មន្ត្រី​​តុលាការ​។​