ភ្ញៀវប្រចាំថ្ងៃ
Christopher Lee ៖ ផែនដីសព្វថ្ងៃកំពុងជួបវិបត្តិច្រើន ដែលត្រូវឲ្យមនុស្សចេះស្រឡាញ់និងថែរក្សាផែនដីឲ្យបានច្រើនឡើងដែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:២១
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក Christopher Lee ដែលជាស្ថាបនិក និងជាទីប្រឹក្សា របស់អង្គការអភិវឌ្ឍន៍មនុស្សផែនដី ហៅកាត់ថា HEDC អន្តជាតិ។ ពេញមួយថ្ងៃនេះ លោកបានរៀបចំសិក្ខាសាលាមួយស្តីពី «ភាពជាអ្នកដឹកនាំផែនដី Earth Leadership» ដោយសហការជាមួយក្រសួងបរិស្ថាន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI លោកថ្លែងថា ផែនដីដែលយើងរស់នៅសព្វថ្ងៃ កំពុងជួបវិបត្តិជាច្រើន។ ក្នុងនោះ បញ្ហាបរិស្ថានជារឿងដែលយើងត្រូវខ្វល់ខ្វាយខ្លាំងជាងគេ ហើយដែលត្រូវឲ្យមនុស្សចេះស្រឡាញ់ និងថែរក្សាផែនដីឲ្យបានកាន់តែច្រើនឡើង។