ភ្ញៀវប្រចាំថ្ងៃ

កញ្ញា ម៉ក់ ទេវិន្ទ ៖ ចូលរួម​ប្រកួត​វីដេអូ​ដើម្បី​បញ្ឈប់​ការ​ប្រើ​គ្រឿង​ស្រវឹង គឺ​ចូលរួម​ជំរុញ​ឲ្យ​មាន​ច្បាប់​ទប់​ស្កាត់​គ្រឿង​ស្រវឹង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃរបស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រីនេះ គឺកញ្ញា ម៉ក់​ ទេវិន្ទ ​ជា​ប្រធាន​គម្រោង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ដែល​​ធ្វើ​សកម្មភាព​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ និង​គ្រឿង​ស្រវឹង។  តាំង​ពី​ដើមខែ​មករាម​ក អង្គការ​នេះ ប្រកាស​ឲ្យ​យុវជន ​វ័យ​ក្មេង ​ចូលរួមប្រកួតវីដេអូខ្លី ដើម្បីបញ្ឈប់ការប្រើគ្រឿងស្រវឹង។ ​អ្នក​ឈ្នះ​រង្វាន់​ អាច​​ទទួល​ប្រាក់​ចាប់​ពី​២០ម៉ឺន​ដល់​១លាន​រៀល ព្រមទាំង​នឹង​ត្រូវអញ្ជើញ​ឲ្យ​ទៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន​ទៀត​ផង។​ ក្នុង​បទសម្ភាសជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ កញ្ញាវ័យ​២៣ឆ្នាំរូបនេះ​ អះអាង​ថា ខ្លួន​មិន​ដែរ​ផឹក​ស្រា​ ឬប្រើ​​គ្រឿង​ស្រវឹង​សោះ​ឡើយ​។ កញ្ញា​​លើកឡើងថា ការ​ចូលរួម​ប្រកួត​​វីដេអូខ្លី​នេះ គឺ​ចូលរួម​ជំរុញ​ឲ្យ​មាន​ច្បាប់​ទប់​ស្កាត់​គ្រឿង​ស្រវឹង​។​  

កញ្ញា ម៉ក់ ទេវិន្ទ ប្រធានគម្រោងអង្គការចលនាដើម្បីសុខភាពកម្ពុជា
កញ្ញា ម៉ក់ ទេវិន្ទ ប្រធានគម្រោងអង្គការចលនាដើម្បីសុខភាពកម្ពុជា @Heng Oudom