លោកស្រី ម៉ាក ច័ន្ទស៊ីថា៖ ប្រាក់ខែឡើង តែកម្មករនៅតែលំបាក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៧:៣១
ពេញមួយថ្ងៃអាទិត្យនេះ សមាគមមណ្ឌលព័ត៌មានកម្មករ និងអង្គការដៃគូផ្សេងទៀត បានរៀបចំការជជែកពិភាក្សាជាមួយកម្មករកាត់ដេរ ជាង៤០០នាក់។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង លោកស្រី ម៉ាក ច័ន្ទស៊ីថា ជាប្រធានមណ្ឌលព័ត៌មានកម្មករ បានបញ្ជាក់ថា បើទោះបីជាប្រាក់ខែគោលរបស់កម្មករ ឡើងដល់១៤០ដុល្លារក្តី ក៏ស្ថានភាពរស់នៅរបស់កម្មករ គឺនៅតែមិនទាន់មានភាពថ្លៃថ្នូរនៅឡើយទេ។ ចំណែកម្ចាស់ផ្ទះជួលនៅតែបន្តឡើងថ្លៃ ហើយការតភ្ជាប់ភ្លើងរបស់រដ្ឋ ក៏នៅមិនទាន់បានគ្រប់គ្នានោះទេ។ នៅកន្លែងការងារក្នុងរោងចក្រវិញ មានការកំណត់ចំនួនបរិមាណការងារកើនឡើងសឹងតែទ្វេដង ឯលក្ខខណ្ឌការងារទៀតសោត កាន់តែលំបាក គឺការដាក់សម្ពាធ និងការបង្ខំឲ្យធ្វើការថែមម៉ោង។ ហើយការកាត់បន្ថយបុគ្គលិក គឺមានច្រើន។