ភ្ញៀវប្រចាំថ្ងៃ

លោក​សុង សារ៉ន៖ ​ការប្រើប្រាស់​ទុន​​ទិញ​ស្រូវ​​២៧​លាន​របស់​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដោយប្រុង​ប្រយ័ត្ន!

សំឡេង ០៩:១០
លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU Rice Cambodia
លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU Rice Cambodia រូបភាព​ឯកសារ

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នា​រាត្រី​នេះ​គឺ លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU Rice Cambodia ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ខ្មែរ​ទៅ​បរទេស​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក សុង សារ៉ន បាន​ពន្យល់​ពីឫសគល់​និង​ដំណោះ​ស្រាយសម្រាប់​​វិបត្តិ​ស្រូវ​ក្រអូប​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ លោក​ក៏​បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​ទម្លាក់​ទុន​២៧​លាន​ដុល្លារ​ពី​សំណាក់​រដ្ឋាភិបាល ដើម្បី​ប្រមូល​ទិញ​ស្រូវ​អង្ករ​ពី​ប្រជាពលរដ្ឋ​ផង​ដែរ​។ ប៉ុន្តែ​លោក​ព្រមាន​ថា ការ​ប្រើ​ប្រាស់​ថវិកា​២៧​លាន​ដុល្លារ​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ធានា​ថា ផល​ប្រយោជន៍​ពិត​ជា​ធ្លាក់​ទៅ​ក្នុង​ដៃ​ប្រជាកសិករ​ប្រាកដ​មែន​។