ភ្ញៀវប្រចាំថ្ងៃ

លោក យឹម សុវណ្ណ៖​ បាតុកម្ម​របស់​កម្មករ​នៅ​ផ្លូវ​វេងស្រេង ​និង​​បាតុកម្ម​ទាម​ទារ​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​ គឺ​ជា​រឿង​២​ផ្សេង​គ្នា

សំឡេង ១៥:០០
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ RFI

ភ្ញៀវរបស់វិទ្យុបារាំងនៅយប់​នេះគឺ លោក យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ឆ្លើយ​​​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ផៃ ស៊ីផាន អ្នកនាំ​​ពាក្យ​​ទីស្តី​ការ​គណៈ​​រដ្ឋមន្ត្រី​​ដែល​​ថា បក្ស​ប្រឆាំង​គឺ​ជា​អ្នក​​ទទួល​ខុសត្រូវ​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្រ្កាប​កម្មករ នៅផ្លូវវេង​ស្រេង កាល​​ពី​២​ឆ្នាំមុន​នោះ, លោក យឹម សុវណ្ណ បាន​បំភ្លឺ​ថា បាតុកម្ម​របស់​​កម្មករ​នៅ​ផ្លូវវេង​ស្រេង ថ្ងៃ​ទី​៣​​ ខែមករា ឆ្នាំ​​២០១៤ និង​បាតុកម្មទាម​ទារ​យុត្តិធម៌​នៃ​​ការ​បោះឆ្នោត ឆ្នាំ២០១៣ រៀប​ចំ​ដោយ​​បក្ស​​សង្គ្រោះ​​ជាតិ​នោះ គឺជា​រឿង​២​ដាច់​ពី​គ្នា។ ទោះយ៉ាង​ណា​ក្តី អ្នក​តំណាង​​រាស្ត្រ​មណ្ឌល​​ភ្នំពេញ​​រូប​នេះ បាន​ចូលរួម​សោក​ស្តាយ​ចំពោះ​កម្មករ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ ហើយ​​លោក​ យឹម សុវណ្ណ សុំឲ្យ​គាស់​កកាយ​សំណុំ​រឿង​នេះ​ឡើង​វិញ​ តាម​​រយៈ​ការ​បង្កើត​​គណ​កម្ម​ការ​​​ស៊ើបអង្កេត​ឯករាជ្យ​មួយ។