ភ្ញៀវប្រចាំថ្ងៃ

លោក ម៉ៅ លីហេង៖ ក្រសួងអប់រំត្រូវបញ្ចូល​សិល្បៈ​អរូបិយ​ទៅក្នុងកម្មវិធីសិក្សា​ឲ្យ​សិស្ស​រៀន​និងអនុវត្តឲ្យ​បាន​ច្រើន!

សំឡេង ១២:០៤
Mao Lyheng
Mao Lyheng RFI@HENG Oudom

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​យប់​នេះ គឺលោក ម៉ៅ លីហេង​ ដែលជាអ្នក​ស្មគ្រ​ចិត្ត ចូល​រួម​​រៀប​​ចំ​ពិធី​បុណ្យ​​បេតិក​ភណ្ឌ ដោយ​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​លក់​និង​ទី​ផ្សារ របស់​​សមាគម​​សិល្បៈ​​​មរតក​ហ្វូណន​។ ពិធីបុណ្យ​នេះ រៀបចំ​ចាប់​ពីថ្ងៃទី១៤​ដល់១៦ ខែតុលា​ខាង​មុខ​នេះ​។ ឆ្លើយ​នឹង​សំណួរ​របស់វិទ្យុ​បារាំង​ RFI លោក ម៉ៅ លីហេង​ បញ្ជាក់​ថា សម្បត្តិ​បេតិក​ភណ្ឌ​​អរូបិយ​​របស់​ខ្មែរ​ កំពុង​តែ​ជួប​ការ​លំបាក​ និង​ការ​ប្រឈម​ជា​ច្រើន​។ ប្រសិន​បើ​ស្ថាប័ន​​ពាក់​​ព័ន្ធ​​នៅ​​តែ​ប្រងើយ​កន្តើយ​​ទៀត ច្បាស់​ជា​បាត់​បង់ ព្រោះ​ក្មេងៗ​​ជំនាន់​​ក្រោយ​​កាន់​តែ​​តិច​​ៗ​​ទៅ​ ដែល​ស្គាល់​ពី​សិល្បៈ​អរូបិយ​របស់​ជាតិ​។ ដំណោះ​ស្រាយ​មួយ ​គឺលោក ម៉ៅ លីហេង ​ចង់​ឲ្យ​ក្រសួង​អប់រំ បញ្ចូល​សិល្បៈ​អរូបិយ​ទៅ​ក្នុងកម្មវិធីសិក្សា​ឲ្យ​សិស្ស​រៀន​​និង​អនុវត្តឲ្យ​​បាន​​ច្រើន​។