បទយកការណ៍

ជនជាតិ​ដើម​ផ្លាស់​ប្ដូរ​ការ​គិត​ដែល​បង្ខំ​កូន​ស្រី​រៀបការ​នៅ​វ័យ​ក្មេង​ទៅ​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​រៀន​ចប់​ចុង​ចប់​ដើម

សំឡេង ០៨:០៧
រូបភាព៖ស្ត្រី​​ជន​ជាតិ​ដើម​ទំពូន​ដែល​អះ​អាង​ថា​​​លើក​ចិត្ត​ឲ្យ​កូន​ស្រី​រៀប​ចប់​ចុង​ចប់​ដើម
រូបភាព៖ស្ត្រី​​ជន​ជាតិ​ដើម​ទំពូន​ដែល​អះ​អាង​ថា​​​លើក​ចិត្ត​ឲ្យ​កូន​ស្រី​រៀប​ចប់​ចុង​ចប់​ដើម @kimhong

ជនជាតិ​ដើម​ភាគ​តិច​ទំពូន​រស់នៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែ​វ ខេត្តរតនគិរី​បាន​ផ្លាស់​ប្ដូរ​ការ​គិត​របស់​ខ្លួន​ពី​ទម្លាប់​បង្ខំ​កូន​ស្រី​មិន​គ្រប់​អាយុ​ឲ្យ​រៀបការ ទៅ​ជា​លើកទឹក​ចិត្ត​ឲ្យ​ពួក​គេ​រៀន​ចប់​ចុង​ចប់​ដើម។ ការ​ផ្លាស់​ប្ដូរ​ជំហរ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជានៅ​ដើមសប្ដាហ៍នេះបាន​សម្ពោធ​អគារសិក្សា​មួយ​ខ្នង​មាន ៦​បន្ទប់ និង​អគារ​បណ្ណាល័យ​១​ខ្នង​មាន ២​បន្ទប់ នៅ​សាលាបឋមសិក្សា​លុង​ឃុ​ងដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ជួយ​លើកកម្ពស់​ការអប់រំ​នៅ​តំបន់​ជនបទ​ដាច់ស្រយាល៕