ភ្ញៀវប្រចាំថ្ងៃ
លោក សេង សុមុនី៖ «ប្រជាពលរដ្ឋឆ្នាំនេះ ចូលរួមដាក់បិណ្ឌច្រើន បើទោះជាមានការរំខានពីធម្មជាតិ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៦
ចាប់តាំងពីបិណ្ឌ១រហូតដល់បិណ្ឌ១១នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋខ្មែរបានបង្ហាញពីភាពសកម្ម ក្នុងការប្រតិបត្តិធ្វើបុណ្យដាក់បិណ្ឌនៅឆ្នាំនេះ។ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា កត់សម្គាល់ថាមានកត្តាចំនួន៣ ដែលបង្ហាញពីការកើនឡើងនៃសកម្មភាពធ្វើបុណ្យដាក់បិណ្ឌរបស់ពលរដ្ឋខ្មែរ នោះគឺ កត្តាយល់ដឹងរបស់យុវជនជំនាន់ក្រោយ កត្តាសុខសន្តិភាព និងកត្តាសេដ្ឋកិច្ចរបស់ប្រទេស និងសេដ្ឋកិច្ចគ្រួសារ ដែលមានការកើនឡើង។