សង្គមស៊ីវិល៖លោកបណ្ឌិតកែម ឡី ទៅបាត់តែរូបរាងប៉ុណ្ណោះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១០:៣២
ថ្ងៃទី១០ កក្កដានេះ គឺជាខួបមួយឆ្នាំគត់ដែលលោកបណ្ឌិតកែម ឡី អ្នកវិភាគបញ្ហានយោបាយ និងសង្គមដ៏ល្បីល្បាញត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចោលនៅក្នុងស្តាម៉ាត ការ៉ាសសាំងកាល់តិច ស្តុបបូកគោ។ បើទោះបីមួយឆ្នាំកន្លងទៅក្តី តែប្រជាពលរដ្ឋខ្មែរនៅតែចងចាំបណ្ឌិតដែលហ៊ាននិយាយ ហ៊ានវិភាគអំពីរឿងនយោបាយ និងសង្គមរូបនេះ ហើយនឹងបន្តចងចាំជានិច្ច។ សម្រាប់សង្គមស៊ីវិលវិញ បើទោះបីលោកកែម ឡី លាចាកលោកនេះមែន តែវិញ្ញាណរបស់លោកនៅតែស្ថិតនៅជាមួយពលរដ្ឋខ្មែរដដែល។