ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ខេត្តក្រុងមួយចំនួនត្រៀមជួបជាមួយសង្គមស៊ីវិល ខណៈសង្គមស៊ីវិលរំពឹងក្រោយជំនួបគ្មានការរារាំងសកម្មភាពជួបជុំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៦
ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៤មិនា បានតម្រូវឲ្យ រដ្ឋបាល រាជធានី ខេត្តក្រុង កំណត់ថ្ងៃជួបជាមួយអង្គការសង្គមស៊ីវិល និងសមាគមនានា ដែលការជួបជុំនេះ ត្រូវធ្វើឡើងឲ្យបានទៀងទាត់រាល់ឆមាស ឬតាមការចាំបាច់។ ក្នុងនោះអភិបាលខេត្តមួយចំនួនបានឲ្យដឹងថា ពួកគេត្រៀមរៀបចំជំនួបនេះទៅតាមលទ្ធភាពជាក់ស្ដែង។ ចំណែកអង្គការសង្គមស៊ីវិលរំពឹងថា ក្រោយការក្រើនរំឭករបស់ក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត និងអង្គការសង្គមស៊ីវិលចុះសម្រុងគ្នាក្នុងពេលបំពេញការងារនៅថ្នាក់មូលដ្ឋាន។ ភាពចុះសម្រុងដែលអង្គការសង្គមស៊ីវិលចង់បានពីអាជ្ញាធរគឺគ្មានការរារាំង ឬការហាមឃាត់ជាដើម។