អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​យុត្តិធម៌​៖ ​មន្ត្រី​ណា​ហ៊ាន​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលា​ការ នឹង​ត្រូវ​ចាត់​ការ​តាម​ច្បាប់​

ក្រសួងយុត្តិធម៌ធ្វើកិច្ចប្រជុំកាលពីម្សិលមិញនេះ
ក្រសួងយុត្តិធម៌ធ្វើកិច្ចប្រជុំកាលពីម្សិលមិញនេះ @FB
1 នាទី

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាល​ពី​ម្សិល​មិញ​នេះ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​នៃ​ក្រសួង ដែល​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ស្ដី​ពី​បញ្ហា​ពុក​រលួយ​រវាង​មេធាវី និង​មន្ត្រី​តុលា​ការ ព្រម​ទាំង​ដើម្បី​ធ្វើ​ការ​ពង្រឹង​អភិបាល​កិច្ច​ឲ្យ​បាន​ល្អ នៅ​ក្នុង​ប្រព័ន្ធ​តុលា​ការ​។ កិច្ច​ប្រជុំ​នេះ គឺ​ធ្វើ​ឡើង​ដោយ ពិនិត្យ​មើល​អំពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង ក៏​ដូច​ជា​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​ទាំង​នោះ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​អំពាវ​នាវ​របស់ លោក ហ៊ុន សែន ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២៨ ខែសីហា កន្លង​ទៅ​នេះ​។ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ឲ្យ​ដឹង​ពី​កិច្ច​ប្រជុំ​នេះ​ថា ប្រសិន​ណា​ជា​នៅ​តែ​មាន​មន្ត្រី​ណា​ហ៊ាន​បំពាន​ច្បាប់ មន្ត្រី​នោះ​នឹង​ត្រូវ​ចាត់​ការ​តាម​វិធាន​ការ​ច្បាប់ និង​ប្រកាស​ជា​សាធារណៈ​ឲ្យ​បាន​ដឹង​តែ​ម្ដង​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍ លោក ជិន ម៉ាលីន ដែលរៀបចំឡើងដោយ ងួន វឌ្ឍនៈបណ្ឌិត៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ