អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន៖ ការ​អនុញ្ញាត​ឱ្យ​នាវា ​Westerdam ចូល​ចត​នៅ​កម្ពុជា គឺ​ជា​ការ​ដោះ​ស្រាយ​វិបត្តិ​មនុស្ស​ធម៌​

នាវា MS Westerdam
នាវា MS Westerdam @REUTERS
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​អះអាង​ជា​ថ្មី​ពី​មូល​ហេតុ​ដែល​កម្ពុជា​សម្រេច​ឱ្យ​នាវា​កម្សាន្ត​ Westerdam ចូល​ចត​នៅ​ខេត្ត​ព្រះ​សីហនុ ខណៈ​ប្រទេស​ផ្សេង​ទៀត​បាន​បដិសេធ​ព្រោះ​ខ្លាច​មេរោគ​ឆ្លង​កូរ៉ូណា​ថ្មី​។ សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ការ​យល់​ព្រម​ឱ្យ​នាវា Westerdam ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​ជាង​២ពាន់​ចូល​ចត​នៅ​កម្ពុជា គឺ​ជា​ការ​រួម​ចំណែក​ដោះ​ស្រាយ​វិបត្តិ​មនុស្ស​ធម៌​។ 

ផ្សាយពាណិជ្ជកម្ម

គឺនៅ​ក្នុងពិធី​ប្រគល់សញ្ញាប​ត្រដល់គរុសិស្ស-គរុនិស្សិតប​ញ្ចប់ការសិក្សា​ឆ្នាំ២០​១៨-២០១៩ លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជា​ក់ថា ការទទួ​លឱ្យនាវាWesterdam ចូលច​តនៅខេត្តព្រះ​សីហនុ គឺជាស​កម្មភាពមនុ​ស្សធម៌សុទ្ធ​សាធ។ លោកស​ង្កត់ធ្ងន់ថា បើទោះ​បីនៅក្នុងនា​វានេះ មានករ​ណីឆ្លងមេរោគកូ​រ៉ូណា​បួនទៅ​ប្រាំករណីក៏ដោយ ក៏លោ​កនៅតែឱ្យចូលចត​ដែរ ដើម្បីយកពួ​កគេទាំងនោះ​មកព្យា​បាលកុំឱ្យឆ្លងទៅ​កាន់អ្នកផ្សេង​ទៀតនៅ​ក្នុងនាវា។ សម្រា​ប់លោក​នាយរកដ្ឋមន្រ្តី នេះ គឺជា​អ្វីដែលកម្ពុជាត្រូ​វតែធ្វើ ហើយវា គឺជា​ការទទួលខុ​សត្រូវខាងផ្នែកមនុស្សធម៌ និងសីល​ធម៌របស់​កម្ពុជា។ ម្យ៉ាងវិញទៀត វាក៏ជាការចូ​លរួមដោះ​ស្រាយវិបត្តិម​នុស្សធ​ម៌ផងដែរ​។

នាវាWesterdam បានចូ​លចតនៅក្នុងខេ​ត្តព្រះសីហ​នុកាលពីថ្ងៃ​ទី១៤ ខែកុម្ភៈ ហើ​យវាមានផ្ទុកអ្នកដំ​ណើរចំនួន២​.២៥៧នាក់ មាន៤១ស​ញ្ជាតិ។ នៅថ្ងៃទី១៤ ខែកុម្ភៈ អ្នកដំណើរ៤០៩នាក់បានចុះចេ​ញពីនាវា ដោយធ្វើដំណើរតាមយន្តហោះចា​កចេញពីអាកាសយាន​ដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបន្ត​ជើងហោះហើ​រនៅអាកាសយា​នដ្ឋានអន្តរ​ជាតិភ្នំពេញ ដើម្បីធ្វើដំ​ណើរទៅកាន់​ប្រទេសកំណើតវិញ។ ចំណែក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ មានអ្នកដំណើរ៦០១នាក់បន្ថែមទៀត បានមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចាំការចេញដំណើរបន្តទៅកាន់ប្រទេសរបស់ពួកគេ។ នៅថ្ងៃអង្គារនេះ អ្នកដំណើ​រជាង៣០០​នាក់នឹងចា​កចេញប្រទេ​សកម្ពុជាផង​ដែរ។

នៅខណៈដែ​លអ្នកដំណើរខ្លះបា​នចាកចេញ​ទៅប្រទេសកំ​ណើតរបស់ខ្លួនវិញ និងខ្លះទៀ​តកំពុងបន្ត​ស្នាក់នៅកម្ពុជា​ដើម្បីរង់ចាំកា​រចាកចេញនោះ ប្រ​មុខរដ្ឋាភិបាល​កម្ពុជាបាន​បញ្ជាក់ថា បើសាម៉ីប្រ​ទេសរបស់ពួក​គេមិនទទួលខុសត្រូ​វលើពួកគេទេ គឺកម្ពុជានឹង​បន្តមើលថែ​ពួកគេរហូត​ដល់ថ្ងៃបានវិ​លត្រឡប់ទៅកាន់​ប្រទេ​សកំណើតវិញ។ យ៉ាងណា​ក៏ដោយ បើទោះបីអ្ន​កដំណើរទាំងអស់​នេះរកមិន​ឃើញ ថាមានឆ្ល​ងមេរោគកូ​រ៉ូណាពេលម​កដល់ប្រទេស​កម្ពុជាក៏ដោយ ប៉ុន្តែអ្ន​កដំណើរ​ជាជនជាតិអាមេ​រិកាំងម្នាក់ត្រូវបា​នរកឃើញថា បានឆ្លងមេរោគ​នេះដោយអាជ្ញា​ធរម៉ាឡេស៊ីក្រោយពី​ចាកចេញពីក​ម្ពុជា។ ប៉ុន្តែប្តីរបស់ស្រ្តី​អាមេរិករូ​បនេះរកមិន​ឃើញថា ឆ្លងមេរោ​គកូរ៉ូណា​ឡើយ​។

ក្រោយ​ការរកឃើញនេះ ក្រសួងសុខា​ភិបាលកម្ពុ​ជាបានប្រកាសថា នឹងធ្វើ​ការពិនិត្យ​សុខភាពអ្នកដំ​ណើរលើនាវាWesterdam ទាំងអស់​ទាំងនៅ​ភ្នំពេញ និង នៅក្រុង​ព្រះសីហនុ ដើម្បីពិនិ​ត្យរកមើ​លរោគ​សញ្ញាណា​មួយដែលកើ​តឡើង។ ក្រសួងក៏បា​នប្រាប់ឱ្យអ្នកដំណើរ​ទាំងអស់ត្រូវបន្ត​តាមដានសុ​ខភាពរបស់ខ្លួ​នឱ្យបានហ្មត់ចត់ ហើយបើមាន​រោគស​ញ្ញាដូចជា ក្តៅខ្លួន ក្អក ឫពិបាកដក​ដង្ហើម ត្រូវផ្តល់ព័ត៌មា​នទៅកាន់អាជ្ញា​ធរសុខាភិបាល​ក្នុងស្រុក និង ប្រាប់ពី​ប្រវត្តិធ្វើដំណើរ។ នេះបើតា​មសេចក្តីប្រកាសព័​ត៌មានរបស់ក្រសួងសុខា​ភិបាលកាល​ពីយប់ថ្ងៃចន្ទ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ