កម្ពុជា-ឧបទ្វីបកូរ៉េ
លោក ហ៊ុន សែន ជឿថា សង្គ្រាមនៅឧបទ្វីបកូរ៉េមិនកើតឡើងទេ!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ពលករខ្មែរនៅកូរ៉េកុំឲ្យបារម្ភពីបញ្ហាសុវត្ថិភាព ព្រោះលោកជឿថា សង្គ្រាមនៅឧបទ្វីបកូរ៉េមិនកើតឡើងទេ។ លោកនាយករដ្ឋមន្ដ្រីបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ។ សម្រាប់លោក ហ៊ុន សែន លទ្ធភាពនៃសង្គ្រាមនៅឧបទ្វីបកូរ៉េ មានតែ០,០១ភាគរយតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលកម្ពុជា គ្មានគម្រោងជម្លៀលពលករខ្មែរចំនួនជាង៤ម៉ឺននាក់ ចេញពីប្រទេសកូរ៉េខាងត្បូងឡើយ។