ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​​ការ​ចុះ​​ត្រួតពិនិត្យ​​វត្ត​​ដែល​មាន​​ព្រះ​ស​ង្ឈ​​ចូលរួម​​បាតុកម្ម​ ជា​ការ​​អនុវត្ត​ច្បាប់​ ឫ​​ជា​ការ​​គម្រាម​?​

សំឡេង ០៩:៣៣
សាលាក្រុង​ភ្នំពេញ​ប្រជុំ​បង្កើត​​គណៈកម្មការ​ត្រួតពិនិត្យ​រដ្ឋបាល​មួយ​នៅ​ក្នុង​វត្តសាមគ្គីរង្សី​ ដែល​គ្រោង​ចុះ​ត្រួត​ពិនិត្យ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​
សាលាក្រុង​ភ្នំពេញ​ប្រជុំ​បង្កើត​​គណៈកម្មការ​ត្រួតពិនិត្យ​រដ្ឋបាល​មួយ​នៅ​ក្នុង​វត្តសាមគ្គីរង្សី​ ដែល​គ្រោង​ចុះ​ត្រួត​ពិនិត្យ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ @រាជធានីភ្នំពេញ

សាលាក្រុង​​ភ្នំពេញ​ បាន​សម្រេច​​បង្កើត​​គណៈ​កម្ម​ការ​ត្រួតពិនិត្យ​រ​ដ្ឋ​បាល​​មួយ ​ដើម្បី​​ចុះ​​ត្រួត​ពិនិត្យ​​នៅក្នុង​​វត្ត​សាមគ្គី​រង្សី​ ស្ថិតនៅ​​សង្កាត់​​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​។ ​មូលហេតុ​​គឺ ​ដោយសារ​​តែ​មាន​​ភាព​អសកម្ម​​មួយ​ចំនួន​​បាន​កើត​​ចេញ​ពី​​វត្ត​នេះ​​នា​ពេល​​កន្លង​មក​​ដូចជា ​មាន​​ព្រះ​ស​ង្ឈ​​ចូលរួម​​បាតុកម្ម​ កុបកម្ម ​ដែល​​បង្ក​​ភាព​អសន្តិសុខ​​ដល់​​សង្គម​​ជា​ដើម​។ ​ព្រះ​ស​ង្ឈ ​និង​​អង្គការ​​ការពារ​​សិទ្ធមនុស្ស ​លើកឡើង​ថា ​ទង្វើ​​នេះ ​គឺ​ជា​​ការ​​គម្រាម​កំហែង ​និង​​បិទ​​សិទ្ធិ​សេរីភាព​​ព្រះ​ស​ង្ឈ​​មិន​​ឲ្យ​​ចូលរួម​​ការងារ​​សង្គម​​ត​ទៅ​ទៀត​។ ​ប៉ុន្តែ​​អាជ្ញាធរ ​អះអាង​ថា ​ការ​ធ្វើ​​នេះ ​គឺ​​គ្រាន់​តែ​​ជា​ការ​​អនុវត្ត​​តាម​ច្បាប់​​ប៉ុណ្ណោះ​។​