បទយកការណ៍

អ្នក​សៀមរាប​ខ្លះ​ថា​ ជម្លោះ​នយោបាយ​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍​

សំឡេង ០៧:១៨
អ្នក​សៀមរាប​ខ្លះ​ថា​ ជម្លោះ​នយោបាយ​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍​
អ្នក​សៀមរាប​ខ្លះ​ថា​ ជម្លោះ​នយោបាយ​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍​ RFI/Leang Delux

ប្រាសាទ​អង្គរ​ជា​សក្តានុពល​មហាសាល​សម្រាប់​វិស័យ​ទេសចរណ៍ក​ម្ពុជា​។ ​ប៉ុន្តែ​អ្នក​រស់នៅ ​ក្នុង​ខេត្ត​សៀមរាប​ ខ្លះ​និយាយ​ថា​ជម្លោះ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ​ដូច​ជា​ហិង្សា​លើ​តំណាង​រាស្រ្ត​ ពាក្យ​សំដី​អ្នក​នយោបាយ​បែប​បំភិត​បំភ័យ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ ក្នុង​ការ​កម្សាន្ត​នៅ​កម្ពុជា​របស់​អ្នក​ទេសចរ​។ ​ប៉ុន្តែ​អ្នកទេសចរ​មួយ​ចំនួន​ និយាយ​ថា​មិន​បាន​គិត​ដល់​បញ្ហា​រឿង​នយោបាយ​នៅ​កម្ពុជា​ ​នោះ​ទេ​។​