ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រសួង​ពាក់ព័ន្ធ​កំពុង​ធ្វើ​យុទ្ធនាការ​ស្ដារ​ឆ្នេរ​ព្រះសីហនុ​ឡើង​វិញ

សំឡេង ១២:៤០
រូបភាព៖ ទិដ្ឋភាព​មួយ​ផ្នែក​នៃ​ឆ្នេរ​ខេត្ត​ព្រះសីហនុ
រូបភាព៖ ទិដ្ឋភាព​មួយ​ផ្នែក​នៃ​ឆ្នេរ​ខេត្ត​ព្រះសីហនុ @RFI

គណៈកម្មាធិការ​ជាតិគ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដឹក​នាំ​ដោយ​លោក ជា សុផារ៉ា កាល​ពី​ថ្ងៃ​ទី​១២​ខែ​តុលា បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថានភាព​ខេត្ត​ព្រះសីហនុ។ស្ថានភាព​ខេត្ត​ព្រះសីហនុ ដែល​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទៅ​លេង​តំបន់​ឆ្នេរ​មាន​ការ​ថយ​ចុះទាំង​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក និង​ភ្ញៀវ​បរទេស កាល​ពី​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ បើ​ទោះ​ជា​ការ​ថយ​ចុះ​នេះ ត្រូវ​បាន​ក្រសួង​ទេសចរណ៍​ថា មក​ពី​ស្ថានភាព​ផ្លូវ​មិន​​អំណោយ​ផល​យ៉ាងណាក៏ ដោយ​តែ​ចំពោះ​មតិ​មួយ​ចំនួន​យល់​ឃើញ​ផ្ទុយ​ថា មក​ពី​ស្ថានភាព​ឆ្នេរ​លែង​ដូច​មុន។ លែង​មុន​ដោយ​សារ​តែ បច្ចុប្បន្ន​គេ​ឃើញ​ដូច​គ្នា​ថា សោ​ភ័ណ​ខេត្ត​លំអ​ដោយ​សម្រាម​ពាស​វាល​ពាល​កាល សណ្ដាប់​ធ្នាប់​ទូទៅ​គ្មាន​របៀប រួម​នឹង​​ការ​​ឡើង​ថ្លៃ​ម្ហូប​អាហារ និង​ការ​ស្នាក់​នៅ​ជាដើម​។ ដោយ​សារ​តែ​បែប​នេះ ហើយ​ទើប​ក្រសួង​​ពាក់​ព័ន្ធ​កំពុង​ធ្វើ​យុទ្ធនាការ​ស្ដារ​ឆ្នេរ​ព្រះសីហនុ​ឡើង​វិញ។