ពលរដ្ឋ​​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ ពី​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់?

សំឡេង ១០:៤០
រូបភាព៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នៅ​ក្នុង​ជំនួប​ជាមួ​យលោក ហ៊ុន សែន នា​ពេល​ក​ន្លង​មក
រូបភាព៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នៅ​ក្នុង​ជំនួប​ជាមួ​យលោក ហ៊ុន សែន នា​ពេល​ក​ន្លង​មក @សហការី

នៅ​ទី​បំផុត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មាន​ភារៈ​កិច្ច​គ្រប់​គ្រាន់​ដើម្បី​បំពេ​ញ​ការងារ​របស់​ខ្លួន ឲ្យ​ស្រប​ទៅ​តាម​ខ្លឹម​សារ ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​ព្រះរាជ​ក្រឹត្យរបស់​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៦​ខែ​កញ្ញា ។ ខណៈ​សមាជិក​ឧត្តមក្រុម​​​ប្រឹក្សា​ពិគ្រោះ​យោប​ល់​ដែល​មក​ពី​គណបក្ស​នយោបាយ​ចំនួន​១៦​នឹង​ត្រូវ​ទទួល​ប្រាក់​ខែ​ពី​រដ្ឋ​ មាន​សំណួរ​លើ​ក​​ឡើង​ថា តើពលរដ្ឋដែល​ជា​អ្នក​បង់​ពន្ធ​ជូន​រដ្ឋ នឹងទទួលបានប្រយោជន៍អ្វីខ្លះ​ពីស្ថាប័ន​នេះ​?