បទយកការណ៍

ឳពុក ម្ដាយ មួយចំនួនដឹកដៃកូនចូលស្ថានទូតបារាំង ដើម្បីបំផុសគំនិតស្រឡាញ់ធម្មជាតិ

សំឡេង ០៨:៥៧
រូបភាព៖ ​ក្មេងៗ​ដែល​ត្រូវ​បាន​ឱពុក​ម្ដាយ​នាំ​ចូល​ស្ថាន​ទូត​បារាំង​នៅ​ថ្ងៃ​ទី​29​ខែ​កញ្ញា​ឆ្នាំ​2018
រូបភាព៖ ​ក្មេងៗ​ដែល​ត្រូវ​បាន​ឱពុក​ម្ដាយ​នាំ​ចូល​ស្ថាន​ទូត​បារាំង​នៅ​ថ្ងៃ​ទី​29​ខែ​កញ្ញា​ឆ្នាំ​2018 @ទូតបារាំង

ម្សិលមិញនៅ​ក្នុង​ឱកាស​ទិវា​បេតិកភណ្ឌ ស្ថានទូត​បារាំង​នៅ​ភ្នំពេញ បាន​បើកទ្វារ ពេញ​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​សាធារណៈជន​ចូល​ទស្សនា។ ហើយ​គោល​ដៅចំបង ដែល​គេ​ចង់​ឃើ​ញ​គឺ​សម្រស់​ធម្មជាតិ​ប្រៀប​ដូច​ជា​កូន​ព្រៃ​ដុះ​ឡើង​នៅ​កណ្ដាល​ក្រុង ភ្នំពេញ។ ភាគ​ច្រើន​នៃ​អ្នក​ចូល​ទស្សនា​ជា​យុវជន។ ទន្ទឹម​នឹង​វត្ត​មាន​យុវជន ឳពុក ម្ដា​យ បាន​នាំ​កូន​តូចៗ មក​មើល​ធម្មជាតិ​នៅ​ទី​នោះ​ជាមួយ​នឹង​ការ​ពន្យល់​ពី​សារៈ​សំខាន់នៃ​ធម្មជាតិ​ដល់​ពួក​គេ។ អេង គីមហុង អ្នក​កាសែត​វិទ្យុ​បារាំង​បាន​ជួប​សម្ភាសឳពុក ម្ដាយ ទាំង​នោះ​ដោយ​ពួក​គាត់​បាន​លើក​ឡើង​ស្រដៀងគ្នា​ថា ចង់​បំផុស​គំនិត​កូនៗ​ឲ្យ​ស្រ​ឡាញ់​ធម្មជាតិ​ចាប់​ពី​ពេល​នេះ​ទៅ។