«សាលា​វិជ្ជាជីវៈ​កូន​ប្រសារ​ស្រី» បង្រៀន​យុវជន​ខ្មែរ​ពី​សុជីវធម៌​រស់​នៅ​ក្នុង​សង្គម

សំឡេង ០៨:២៥
រូបភាព៖សាលាវិជ្ជាជីវៈកូនប្រសារស្រី
រូបភាព៖សាលាវិជ្ជាជីវៈកូនប្រសារស្រី @សហការី

ខណៈ​សង្គម​ខ្មែរ​កាន់​តែ​មាន​ភាព​រីក​ចម្រើន ការ​និយម​បញ្ជូន​កូន​ឲ្យ​សិក្សា​នៅ​សាលា​រៀន​ថ្លៃៗ និង​បែប​បរទេស​នោះ បាន​ធ្វើ​ឲ្យ​ឳពុក​ម្តាយ​មួយ​ចំនួន​មាន​មោទន​ភាព។ ក៏​ប៉ុន្តែ​ក៏​មាន​ឳពុក​ម្តាយ ឬ​អាណា​ព្យាបាល​ខ្លះ ព្រួយ​បារម្ភ​ដែរ ដ្បិត​ការ​និយម​តែ​របៀប​បរទេស​នេះ គឺ​ធ្វើ​ឲ្យ​កូនៗរបស់​ពួក​គេ​ខ្លះ ភ្លេច​ពី​សុជីវធម៌ ឬ របៀបរស់​នៅ​ជា​ខ្មែរ ហើយ​ពិបាក​សម្រប​ខ្លួន​នៅ​ក្នុង​សង្គម។ ម្លោះ​ហើយ សាលា​វិជ្ជាជីវៈ​កូន​ប្រសារ​ស្រី​មួយ ត្រូវ​បាន​បង្កើត​ឡើង តាំង​ពី​ឆ្នាំ ២០០២ ដើម្បី​បង្រៀន​យុវជន​ខ្មែរ​ពី​សុជីវធម៌​ទាំង​នោះ ស្រប​ពេល​ដែល​ឳពុក​ម្តាយ ឬ​អាណា​ព្យាបាលមួយ​ចំនួន ជាប់​រវល់​ក្នុង​ការងារ ហើយ​ភ្លេចអប់​រំកូន។ តើ​សាលា​នេះ​មាន​បង្រៀន​អ្វី​ខ្លះ?