ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​វាយ​ប្រហារ​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ្នក​មាន​អាជីព​ផ្សព្វផ្សាយ​ជា​គំរូ​មិន​ល្អ​ដល់​អ្នក​ទទួល​ព័ត៌មាន

សំឡេង ១០:១៧
@PNN

អស់​រយៈ​ពេល ៣-៤​ថ្ងៃ​ទៅ​ហើយ ដែល​វិទ្យុ ABC របស់​លោក សេង ប៊ុនវេង ហៅ​អាចារ្យ A បាន​បើក​វេទិកា​ឆ្លើយឆ្លង​គ្នា​ជាមួយ​នឹង​អ្នក​កាសែត​នានា ដែល​មិន​សប្បាយ​ចិត្ត​នឹង​ការ​ប្រើ​ពាក្យ​របស់​អាចារ្យ A ថា «អ្នក​កាសែត​ខ្មែរ​ជា​ចោរ!»។ ពាក្យ​មួយ​ឃ្លា​យ៉ាង​ខ្លី​នេះ ត្រូវ​គេ​គិត​ថា​ជា​ឈ្នួន​ផ្ទុះ​រវាង​អាចារ្យ A និង​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ចំនួន តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​បើក​ឲ្យ​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​ដោយ​ផ្ទាល់​តាម​រលក​ធាតុ​អាកាស​វិទ្យុ ABC តែ​ម្តង។ ក្រុម​អ្នក​កាសែត​បាន​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​ឲ្យ​អាចារ្យ A សុំទោស តែ​អាចារ្យ A តាម​រយៈ​វិទ្យុ​ABC របស់​គាត់​ប្រកាន់​ជំហរ​រឹងប៉ឹង។ ទោះ​យ៉ាង​ណា​រលក​កម្តៅ​បាន​រសាយ​បាត់​ទៅ​វិញ​ខ្លះ​ហើយ​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​ប្រមុខ​រដ្ឋាភិបាល តាម​រយៈ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន។