ACU កំពុងសាកសួរលោក ស៊ុត ឌីណា ទំនងអាចឈានទៅដល់ការឃាត់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅមកធ្វើការសាកសួរ ដោយសង្ស័យជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយ។
លោក ស៊ុត ឌីណា អតីតប្រធានរណសិរ្ស ប្រជាធិបតេយ្យ និស្សិតបញ្ញវន្តខ្មែរ ដែលបានទៅចូលរួមសកម្មភាពនយោបាយជាមួយសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ នៅឆ្នាំ២០០៦ និងបន្ទាប់មកបានបន្តទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នមានតួនាទីជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានមកដល់ប្រទេសកម្ពុជាកាលពីកណ្តាលអាធ្រាត្រយប់ថ្ងៃអាទិត្យ។ លោកបានចូលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនៅម៉ោង៨ព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីកិច្ចប្រជុំមួយនៅក្រសួងការបរទេស។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់វិទ្យុបារាំង RFI ថាមកទល់ថ្ងៃត្រង់ថ្ងៃនេះ ACU នៅមិនទាន់សួរលោក ស៊ុត ឌីណា ចប់នៅឡើយទេ ក៏ប៉ុន្តែចម្លើយ និងភស្តុតាង ទំនងជាមិនអាចគេចផុតពីការឃាត់ខ្លួនបញ្ជូនទៅតុលាការឡើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ