អ្នកនាំពាក្យក្រសួងអប់រំ៖ ដំណើរការប្រលងបាក់ឌុបទាំង២ថ្ងៃនេះ បញ្ចប់ដោយរលូន
ចុះផ្សាយនៅថ្ងៃ៖
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានបញ្ចប់ទៅហើយនៅថ្ងៃទី២០ខែសីហានេះ បន្ទាប់ពីដំណើរការអស់រយៈពេល២ថ្ងៃ នៅទូទាំងប្រទេសកម្ពុជា។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថាដំណើរការនៃការប្រលងគឺមានភាពរលូន និងមានភាពជោគជ័យ ដូចជាការប្រលងរយៈពេល៥ឆ្នាំកន្លងមកដែរ។ ទោះយ៉ាងណា ការប្រលងឆ្នាំនេះ នៅតែមានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពក្នុងពេលប្រលង និងបេក្ខជនជិត២ពាន់នាក់ទៀត មិនបានមកប្រលង។ ដោយឡែកបញ្ហា អាកាសធាតុមិនមែនជាឧបសគ្គរំខានដល់ដំណើរការប្រលងឡើយ។
សូមស្ដាប់ប្រសាសន៍ លោក រស់ សុវាចា ដែលរៀបចំដោយ ងួន វឌ្ឍនៈបណ្ឌិត៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ